ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរកំពុងស្វែងរកអ្នកធ្វើរបងរំលោភលើត្រពាំងបុរាណមួយនៅក្រុងសៀមរាប

សៀមរាប៖ ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប លោក ក្អោប រ៉ន ថាអាជ្ញាធរកំពុងស្វែងរកជនខិលខូចដែលលួចសាងសង់របងរំលោភលើត្រពាំងបុរាណហែរផ្កា ដើម្បីឱ្យចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់បោះបង្គោលរំលោកយកដីត្រពាំងបុរាណនោះបន្ដទៀត។

នៅថ្ងៃទី២០ ខែធ្នូនេះ អាជ្ញាធរសង្កាត់ជ្រាវ និងអាជ្ញាធរក្រុងសៀមរាប បានសហការគ្នាជាមួយអាជ្ញាធរជាតិអប្សរា ធ្វើការដកបង្គោលរបងថ្មចំនួន១៦០ដើម ដែលបានបោះរំលោភលើដីត្រញាំងបុរាណនេះដែលមានទីតាំងស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលត្រូវកត់សម្គាល់ថាបានហ៊ំព័ទ្ធចំនួន៣ថ្ងៃមកហើយ។ ក្រៅពីការលួចបោះបង្គោលថ្មប៉ងយកដីក្នុងត្រពាំងបុរាណនោះ ក៏នៅមានប្រជាពលរដ្ឋ ៨គ្រួសារធ្វើផ្ទះនៅក្នុងត្រពាំងបុរាណនោះផងដែរ ប៉ុន្ដែអាជ្ញាធរបានចាត់វិធានការនិងឱ្យរុះរើនៅពេលក្រោយ។

ចៅសង្កាត់ជ្រាវលោក ក្អោប រ៉ន បានឱ្យដឹងថាត្រពាំងបុរាណត្រូវបានអាជ្ញាធរអប្សរាអនុញ្ញាតឱ្យត្រូវស្ដារឡើងវិញ។ ត្រពាំងបុរាណនេះ មានទំហំជាង២០០ម៉ែត្រការ៉េ ដែលស្មើនឹងបណ្ដោយជាង៤០ម៉ែត្រ គុណនឹងទទឹង៥០ម៉ែត្រនឹងត្រូវជីកស្តារជម្រៅបីម៉ែត្រ និងចាក់បំពេញមាត់ត្រពាំង ដើម្បីរៀបចំជារមណីដ្ឋានទេសចរណ៍ ដែលកិច្ចការនេះអាជ្ញាធរគ្រោងនឹងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២២ខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក