ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃស្អែក

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ក្នុងដំណើរទស្សនកិច្ចនោះលោកនឹងចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះសង្ឃរាជទាំងពីរគណៈ និងជួបពិភាក្សាការងារជាមួយសម្ដេចប្រធានព្រឹទ្ធសភា រដ្ឋសភា និងសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងការបរទេសបានលើកឡើងថា៖ «ឯកឧត្តមប្រធានរដ្ឋ នឹងអញ្ជើញធ្វើជាអធិបតីជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីនៅក្នុងវិមានរដ្ឋសភា និងជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ» ។

លោក ង្វៀន សួនហ៊្វុក គឺជាប្រធានាធិបតីវៀតណាមទី១០ ដែលជាតំណែងកំពូលក្នុងប្រព័ន្ធនយោបាយវៀតណាម។ លោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក