ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤ ០០០អង្គនៅខេត្តតាកែវ

តាកែវ៖ ព្រះពុទ្ធរូប ៨៤ ០០០អង្គនៅពុទ្ធមណ្ឌលគិរីកម្ពុជា ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងពុទ្ធបរិសទ្ធអញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកកាលពីថ្ងៃអាទិត្យម្សិលមិញ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថាពិធីពុទ្ធសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើនទូលំទូលាយ ដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាព សុខដុមរមនានៅក្នុងសង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្ដល់ឱកាសដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភ ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយ ចូលរួមធ្វើបុណ្យដ៏ធំនេះ។

លោកស្រីក៏បានបន្ថែមផងដែរថា ការចូលរួមរបស់ពុទ្ធសាសនិកក្នុងពិធីបុណ្យនេះក៏បានឆ្លុះបញ្ច៉ាំងឱ្យឃើញពីមហាសាមគ្គីភាពក្នុងសង្គមកម្ពុជាទាំងមូល ក៏ជាឱកាសបង្កើននូវសេចក្ដីគោរពស្រលាញ់គ្នាទៅវិញទៅមក រួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើអកុសល និងអំពើហិង្សាផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្ដិភាពដ៏ពេញលេញ រួមជាមួយសុខុមាលភាពផ្លូវកាយផ្លូវចិត្ដ ដែលធ្វើឱ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍប្រកបដោយសេចក្ដីសុខក្សេមក្សាន្ដ។

បើតាមលោកស្រីឧបនាយករដ្ឋមន្ត្រី ព្រឹត្ដិការណ៍ព្រះពុទ្ធសាសនានេះអាចប្រព្រឹត្តទៅបាន ដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ដែលអនុញ្ញាតដល់ពលរដ្ឋមានសិទ្ធិ សេរីភាព ខាងជំនឿ សាសនា និងយល់ថាទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។ ចំណែកឯប្រជាពលរដ្ឋកម្ពុជាចាត់ទុកវិស័យព្រះពុទ្ធសាសនា គឺជាផ្នែកមួយនៃអត្ដសញ្ញាណជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក