ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដើមហេតុនៃការឈឺក្បាលដែលយើងច្រើនមើលរំលង

សុខភាព : អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបង្កឱ្យយើងកើតមានអាការឈឺក្បាលដោយ យើងពុំបាននឹកនាដល់។

១.ទំពារស្ករកៅស៊ូ
ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពាស្ករកៅស៊ូគ្រប់ ពេលវេលានោះអាចធ្វើឱ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឱ្យកើតមានអាការឈឺក្បាលទាំងផ្នែកខាងមុខនិងខាងក្រោយ។

២.ការ៉េម
បង្កឱ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្ដាលឱ្យសរសៃប្រសាទចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។

៣.អំបិល
ការបរិភោគប្រៃខ្លាំង អាចបង្កជម្រុញឱ្យកើតមានអាការ ក្បាលមួយចំហៀងឬប្រកាំង(Migraine ) ។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។

៤.កាបោនម៉ូណុកស៊ុប (Cabon Monoxide)
អ្នកជ្រាបឬទេថា ការគេងទទូរ ឬគ្រលំភួយ បង្កឱ្យកើតមានឧស្ម័នកាបោនមូណុកស៊ីដ ដែលជាអ្នករំខានដល់ការធ្វើការបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុនៃអាការឈឺក្បាលផងដែរ។

៥.កម្តៅថ្ងៃ
ការស្ថិតនៅក្រោមកម្ដៅថ្ងៃក្នុងរយៈពេលយូរធ្វើឱ្យរាយកាយត្រូវបាត់បង់ជាតិទឹក ហើយជាតិទឹកនៅក្នុងខួរក្បាលព្រមទាំងខួរឆ្អឹងខ្នងក៏ត្រូវស្រកចុះដែរ ដែលធ្វើឱ្យសរសៃឈាមត្រូវប៉ះកកិតជាមួយជាលិកាជុំវិញខួរក្បាលនិងសរសៃប្រសាទបណ្តាលឱ្យកើតមានអាការឈឺក្បាលឡើង។

៦.ហាត់ប្រាណហួសកម្រិត
ការហាត់ប្រាណ ឬលេងកីឡាគំហុកខ្លាំងហួសហេតុពេក បង្កលក្ខណះឲ្យសរសៃឈាមតូចៗពុំអាចពង្រីកខ្លួនបានទាន់ពេលវេលាក្នុងការទទួលយកបរិមាណឈាមដែលធ្វើចរចាយ៉ាងគំហុកហើយធ្វើឲ្យឈាមកើនឡើងខ្ពស់នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃឈាមក្រហមប្រឹងពង្រីកខ្លួនដែលបណ្តាលឲ្យកើតមានអាការះឈឺក្បាលឡើង។

៧.ស្បែកជើងកែងចោត
ការពាក់ស្បែកជើងកែងចោតបង្កឲ្យកើតមានអាការតឹងតែងនៅត្រង់សាច់ដុំត្រយូងចេកហើយសាយភាយទៅដលកញ្ចឹង-ក និងក្បាលរួចធ្វើឲ្យឈឺក្បាលក្នុងទីបំផុត។

ការដឹងពីមូលហេតុដែលជម្រុញឱ្យកើតមានអាការឈឺក្បាល អាចជួយឱ្យយើងកែខៃបញ្ហាបានខ្លះតែបើការឈឺក្បាលនោះនៅតែបន្តកើតមកក្នងរយៈពេលយូរយើងចាំបាច់ត្រូវតែទៅជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក