ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីប្រកាសបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈនៅថ្ងៃនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ជាសហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី២០ ខែធ្នូនេះតទៅ។ បន្ទាប់ពីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះអស់១០ខែគត់។

ក្នុងសារសំឡេងពិសេសសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អស់រយៈពេល១០ខែមកនេះ រដ្ឋាភិបាល និងប្រជាជនកម្ពុជាបានឆ្លងកាត់នូវការលំបាកជាមួយគ្នាតាំងពីមានការឆ្លងរាប់រយរាប់ពាន់នាក់ រហូតមកដល់ត្រឹម១ខ្ទង់នៃការឆ្លង។ សម្ដេចតេជោ បានចាត់ទុកជាការជោគជ័យក្នុងការការទប់ស្កាត់ការស្លាប់របស់ពលរដ្ឋដោយសារជំងឺកូវីដ-១៩។

សម្ដេចតេជោ បន្ថែមថាភាពជោគជ័យនៃការប្រយុទ្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភះបានមកពីការចូលរួមរបស់ពលរដ្ឋ អាជ្ញាធរ មន្ត្រីសុខាភិបាល និងការទទួលបាននូវវ៉ាក់សាំងជាបន្តបន្ទាប់ពីប្រទេសជាមិត្តដែលបានជួយដល់កម្ពុជា។

សម្ដេចតេជោ បានថ្លែងថា៖ «តាំងពីថ្ងៃទី១ ខែវិច្ឆិកា យើងបានបើកប្រទេសឡើងវិញពេលនោះខ្ញុំគិតថាចង់ប្រកាសព្រឹត្តិការណ៍២០កុម្ភៈក៏ប៉ុន្ដែយើងក៏ត្រូវពន្យារមួយរយៈទៀតដើម្បីរង់ចាំមើលការវិវត្តន៍នៃសភាពការណ៍ ក្រោយពីបុណ្យអុំទូក សំពះព្រះខែ និងលយប្រទីប។ ឥឡូវនេះសភាពការបានបង្ហាញឱ្យឃើញច្បាស់អំពីសភាពការណ៍នៃការខិតខំប្រឹងប្រែងទាំងរដ្ឋ ផ្នែកឯកជន ក៏ដូចជាប្រជាជនម្នាក់ៗក្នុងការការពារខ្លួន។ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈមិនមែនមានន័យថាជាការប្រកាសការបញ្ចប់នូវការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ។ យើងគ្រាន់តែបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្ដែការប្រយុទ្ធនឹងជំងឹកូវីដ-១៩នៅតែជាកិច្ចការបន្តតទៅទៀត» ។

សម្ដេចស្នើដល់ពលរដ្ឋរក្សានូវការការពារខ្លួនបន្តទៀតតាមវិធានសុខាភិបាលដែលអនុវត្តន៍កន្លងមក ដើម្បីធានាថាគ្មានព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ណាមួយបន្ថែមទៀត ហើយឈានដល់អត្រា០នៃការស្លាប់ដោយជំងឺកូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ១១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០នាក់។

ព្រឹត្តិការណ៍២០ កុម្ភៈ ត្រូវបានប្រកាសឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយសម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញការឆ្លងជំងឺនេះក្នុងក្លិបកំសាន្តមួយនៅរាជធានីភ្នំពេញដែលរកឃើញអ្នកឆ្លងចំនួន៣២នាក់។

គិតរហូតមកដល់ថ្ងៃនេះមានអ្នកឆ្លងសរុបក្នុង ព្រឹត្តិការណ៍២០ កុម្ភៈ មានចំនួន ១២៤ ០២៣នាក់ ក្នុងនោះស្លាប់ ៣ ០០៥នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក