ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីអប់រំ ថាពុំមានការបន្ថូរបន្ថយចំពោះការប្រឡងបាក់ឌុបនាឆ្នាំនេះនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថាពុំមានការបន្ថូរបន្ថយចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនាឆ្នាំនេះនោះទេបើទោះបីជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សក៏ដោយ។ លោកថា សុខចិត្តពង្រឹងការសិក្សាជាជាងបង្កើតឱ្យមានសញ្ញាបត្រកូវីដ។

ថ្លែងក្នុងសន្និសីទ្ធព័ត៌មាននាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានថ្លែងថាគុណភាពនៃការប្រឡងឆ្នាំនេះគឺត្រូវធ្វើឱ្យដូចនឹងឆ្នាំមុនៗដែរដោយត្រូវពង្រឹងដោយផ្អែកលើគុណភាពជាចម្បង។ លោកថាវិធានការរបស់ក្រសួងអប់រំគឺមានពន្យារពេលការប្រឡងដើម្បីទុកពេលឱ្យសិស្សបានសិក្សា និងលើកទឹកចិត្តឱ្យសិស្សខិតខំរៀនសូត្រតែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីថា៖ «ជារួមយើងមិនចង់ឱ្យសិស្សហ្នឹងមានការរើសអើងទេ ការប្រឡងក្នុងសម័យកូវីដអត់ដល់ស្ដង់ដារនឹងធ្វើឱ្យសិស្សហ្នឹងបាក់មុខផង គាត់រៀនពូកែតែដល់ពេលប្រឡងក្នុងពេលកូវីដ។ យើងមិនចង់ឱ្យមានសញ្ញាបត្រឆ្នាំកូវីដទេ! ចង់ឱ្យសញ្ញាបត្រហ្នឹងមានគុណភាពដូចគ្នា» ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដែលមានបេក្ខជនប្រឡងចំនួន ១១៤ ១៨៣នាក់ ក្នុងនោះស្រីមានចំនួន ៦០ ៣៩៧នាក់។ លទ្ធផលនៃការប្រឡងនឹងត្រូវប្រកាសនៅថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ២០២២៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក