ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋសំណូមពរអាជ្ញាធរចុះពិនិត្យអាជីវកម្មដឹកដីមួយកន្លែងក្នុងខេត្តបាត់ដំបងដែលធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សាធារណៈ

បាត់ដំបង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា អាជីវកម្មដឹកជញ្ជូនអាចម៌ដីលក់របស់ក្រុមហ៊ុន លាភ រីណា នៅចំណុចភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងជីកកកាយដីដែលមានជម្រៅជ្រៅ ព្រមទាំងបើកបរដឹកដីមិនគ្របបង្កការភ័យខ្លាចនិងធ្វើអោយប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់ សាធារណៈ។

ប្រភពពីប្រជាពលរដ្ឋដែលជាកសិករធ្វើស្រែក្បែររណ្តៅដី នៅចំណុចភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ និងប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវ បានប្រាប់អ្នកយកព័ត៌មានថា ជារៀងរាល់ថ្ងៃពួកគាត់តែងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទៅលើសុវត្ថិភាពកូនចៅរបស់ពួកគាត់ខណៈដែលអាជីវកម្មដឹកដីលក់របស់ក្រុមហ៊ុនដែលមានឈ្មោះថា លាភ រីណា បាននឹងកំពុងជីកកកាយរណ្តៅយកអាចម៌ដីដែលមានជម្រៅជ្រៅ ព្រមទាំងការបើកបរដឹកដីមិនគ្របជាហេតុអាចធ្វើអោយមានដីជ្រុះនៅតាមដងផ្លូវប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចបង្កអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ប្រភពពីប្រជាពលរដ្ឋដដែលបានអោយដឹងថា រយៈពេលកន្លងមកពួកគាត់តែងតែបានឃើញមានករណីក្មេងលង់ទឹកក្នុងរណ្តៅដីដែលក្រុមឈ្មួញធ្វើអាជីវកម្មនេះជាបន្តបន្ទាប់នៅតាមបណ្តាស្រុកមួយចំនួនក្នុងនោះក៏មានស្រុកសង្កែនេះផងដែរ ដែលថ្មីៗនេះស្លាប់រហូតទៅដល់ ២នាក់ដែលជាហេតុធ្វើអោយពួកគាត់មានការព្រួយបារម្ភ ខណៈដែលក្រុមឈ្មួញនៅតែបន្តជីកកាយរណ្តៅជ្រៅរហូតជាង ១០ម៉ែត្រល្មើសផ្ទុយទៅនឹងច្បាប់ដែលបានអនុញ្ញាតកំណត់អោយជីកត្រឹមតែ ៥ម៉ែត្រ ឬលើសបន្តិចបន្តួច។

ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានប្រាប់អោយដឹងថាក្រុមហ៊ុន លាភ រីណា ទទួលបានការអនុញ្ញាតឱ្យជីកដីជម្រៅត្រឹម ៥ម៉ែត្រប៉ុណ្ណោះ ខណៈលោកថាលោកបានឱ្យមន្ត្រីចុះណែនាំ ពិនិត្យនិងផាកពិន័យរួចហើយដែរ។ លោកក៏ព្រមានថាការពិន័យនឹងគុណជាពីរប្រសិនជាក្រុមហ៊ុនខាងលើនៅតែមិនព្រមស្ដាប់តាមការណែនាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក