ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ថាការបង្ខិតសាលាឱ្យដល់ជនបទជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងកំណែទម្រង់វិស័យអប់រំ

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងទំនាកទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងថា ការចូលរួមអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់ ដោយមូលហេតុនេះហើយទើបរាជរដ្ឋាភិបាលកំពុងកែទម្រង់ជាច្រើន ក្នុងគោលបំណងឱ្យកុមារគ្រប់ៗរូបបានចូលរៀន ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្នសមធម៌ និងបង្កើតកាលានុវត្តភាពសិក្សាពេញមួយជីវិត ជាពិសេសគឺការបង្ខិតជនបទឲ្យកៀកនឹងទីក្រុង។

ថ្លែងក្នុងពិធីសម្ពោធអាគារសិក្សានៅសាលាបឋមសិក្សាអំពួច ដែលមានតម្លៃប្រមាណ១៣ម៉ឺនដុល្លារ ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងដោយជំរុញដល់សិស្សានុសិស្សគប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួមថែរក្សាការពារសមិទ្ធផលបានយូរអង្វែងជាក្តីសង្ឃឹមរបស់ម្ចាស់ជំនួយ អាជ្ញាធរខេត្ត ក៏ដូចជាមាតាបិតា និងអាណាព្យាបាលសិស្ស។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ការសិក្សាគឺមានសារៈសំខាន់ដល់អនាគតយុវជន និងប្រទេសជាតិ ការចេះដឹងរបស់យុវជនជាការជំរុញដល់សក្ដានុពលរបស់ប្រទេសឱ្យខ្លាំងក្លា ដោយហេតុនេះហើយទើបវិស័យអប់រំត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យអទិភាពក្នុងការធ្វើឱ្យមានភាពល្អប្រសើរ និងគុណភាពខ្ពស់ ជាពិសេសគឺការបង្ខិតសេវាអប់រំឱ្យកៀកនឹងជនបទតែម្ដង។

សាលារៀនដែលសម្ពោធនៅថ្ងៃនេះ មានទីចាត់ការ១ អាគារសិក្សា១ដែលមាន៦បន្ទប់និងបំពាក់សម្ភារៈសិក្សា ក្លោងទ្វារសិក្សា អណ្ដូងស្នប់ ដង់ទង់ជាតិ និងរបងថ្មព័ទ្ធជុំវិញប្រវែង៥៥២ម៉ែត្រ។

វិស័យអប់រំកម្ពុជាត្រូវបានរដ្ឋាភិបាលធ្វើកំណែទម្រង់នៅឆ្នាំ២០១៤ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ៧ឆ្នាំមកហើយ។ ក្នុងរយៈពេលនេះឃើញមានការវិវត្តន៍ជាច្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងមណ្ឌលសិក្សា ការប្រឡង និងកម្មវិធីសិក្សាដែលផ្ដល់ទៅដល់សិស្សានុសិស្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក