ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ចោរ៤នាក់បន្លំខ្លួនធ្វើជាសមត្ថកិច្ចចូលប្លន់ឧកញ៉ាម្នាក់យកលុយនិងគ្រឿងអលង្ការបានជាង៩លានដុល្លារ

ភ្នំពេញ៖ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានចោរប្រដាប់អាវុធ៤នាក់បន្លំខ្លួនជាសមត្ថកិច្ចអនុវត្តសាលដីកាផ្ទង់ប្លន់យកលុយនឹងគ្រឿងអលង្ការសរុបជាទឹកប្រាប់ជាង៩លានដុល្លារអាមេរិក នៅព្រឹកម៉ោងប្រមាណ១០និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង៣នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ ពេលរៀបចេញពីផ្ទះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ អង្គុយក្នុងឡាន១នាក់ (ឡានម៉ាក GS អត់ស្លាកលេខពណ៌ស) (ក្នុងចំណោម៤នាក់មានម្នាក់ពាក់សក្តិ៤) ចុះមកឃាត់ជនរងគ្រោះមិនឲ្យចេញដំណើរ ហើយប្រាប់ជនរងគ្រោះថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។

សមត្ថកិច្ចបានរៀបរាប់ទៀតថា ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អ៊ឹមសី) និងខ្លី៣ដើម បានបញ្ចូលគ្រាប់ភ្ជុងជនរងគ្រោះដាក់ខ្នោះដៃ និងឆក់ជនរងគ្រោះ ហើយឲ្យជនរងគ្រោះឈ្មោះ អ៊ាន ស៊ីវម៉ី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅ ដែលជនសង្ស័យយកមកជាមួយ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សរុបទ្រព្យសម្បត្តិដែលជនសង្ស័យយកទៅមានតម្លៃប្រហែល៩លានដុល្លារ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានស្រែកហៅនាមសម្ងាត់របស់បក្ខពួកខ្លួន ថា A1 .A2 ម៉ូ ម៉ូ និងបានយកក្បាលកាមេរ៉ា នាំគ្នាឡើងលើរថយន្តដែលមានបក្ខពួករង់ចាំខាងក្នុង ហើយបើកគេចខ្លួនបាត់តែម្តង ដោយបន្សល់ទុកនូវ វត្ថុតាងរួមមាន៖ ខ្នោះដៃចំនួន៤ និងដីកាចំនួន១សន្លឹក។

ក្នុងវីដេអូដែលបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបានបង្ហាញនូវជនសង្ស័យចំនួន៤នាក់ ដោយមានម្នាក់ក្នុងឯកសណ្ឋានជានគរបាលមានស្ពាយកាតាបពីក្រោយផង ក្រោយពីប្លន់រួចបានដើរចូលរថយន្តម៉ាក់ Lexus Gs មុននឹងបើកចេញទៅបាត់។

មុនមានការប្លន់នេះលោកស្រី អ៊ាន សៀវម៉ី នៅម៉ោង៩ព្រឹកបានLiveបង្ហាញនូវគ្រឿងអលង្ការរបស់លោកស្រីនៅលើហ្វេសបុកផេក Siv mey online shop ដែលបានទិញ និងធ្វើកាលពីកន្លងទៅដែលមានដូចគ្រឿងពេជ្រ និងមាសជាច្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក