ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ត្រលប់ចូលតារាងវាយកូនគោលវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រលប់ចូលលេងកីឡាវាយកូនគោលវិញបន្ទាប់ពីខកខានដោយសារដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ សម្ដេចតេជោបានបង្ហោះលើហ្វេសបុកសម្ដេចចំនួន១៧សន្លឹកដោយភ្ជាប់នូវសារយ៉ាងដូច្នេះថា ៖ «ថ្ងៃនេះវាយកូនគោលជាលើកដំបូងក្រោយខកខានដោយសារកូវីដ១៩មួយរយៈពេលកន្លងមក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើនក្រោយបើកប្រទេសឡើងវិញបន្ទាប់ពីកូវីដបានធូរស្រាល» ។

កីឡាវាយកូនគោលគឺជាកីឡាដែល សម្ដេចតេជោ ចូលចិត្តជាងគេក្នុងចំណោមកីឡានានា ទោះជាយ៉ាងណាដោយសាររវល់ដឹកនាំប្រទេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្ដេចតេជោបានដកឃ្លាពីកីឡាដែលសម្ដេចចូលចិត្តនេះមួយរយៈ។

កម្ពុជាជាប្រទេសទី១នៅអាស៊ី និងលេខ៥លើពិភពលោកដែលសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានខ្ពស់បំផុត។ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញកម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១៤លាននាក់ ដែលស្មើនឹងជិត៨៩ភាគរយនៃពលរដ្ឋសរុប១៦លាននាក់។ ភាពជោគជ័យនៃការចាក់វ៉ាក់សាំងនេះបានធ្វើឱ្យកម្ពុជាបើកសង្គមសេដ្ឋកិច្ចវិញទាំងស្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក