ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: ក្រសួងសុខាភិបាលប្រកាសអំពីករណីវិជ្ជមានវីរុសកូវីដ-១៩ បម្លែងថ្មី អូមីក្រុង (Omicron)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញករណីវិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ២នាក់ទៀត (ជាករណីទី៣ និងទី៤) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅ លើអ្នកដំណើរជាស្រ្តីជនជាតិខ្មែរ ចំនួន ០២នាក់ ដែលកើតឡើងលើស្ត្រីអាយុ ៤៧ឆ្នាំ (ឆ្នាំកំណើត៖ ១៩៧៣) ស្នាក់នៅក្នុងបូរីប៉េងហួតបឹងស្នោរ ច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក រង់ចាំបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ និងស្ត្រីម្នាក់ទៀត អាយុ ៣៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ បន្តជើងហោះហើរមកដល់ទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់ស្ត្រីទាំងពីរនាក់ខាងលើ បានឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាករបស់គាត់ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំងឺខាងលើត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន ក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ "៣ការពារ និង ៣កុំ" និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់ វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក