ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ប្រាប់ដល់ពលរដ្ឋឱ្យរៀនរស់នៅជាមួយកូវីដ-១៩ ដោយថាកម្ពុជាមិនអាចត្រលប់ទៅរកការបិទប្រទេសឡើងវិញទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យចេះការពារខ្លួនដោយមានទំនួលខុសត្រូវលើសុវត្ថិភាពពីជំងឺកូវីដ-១៩ ដើម្បីធានាថាប្រទេសកម្ពុជានឹង វិលត្រលប់ថយក្រោយទៅរកការបិទខ្ទប់ឡើងវិញ។

ថ្លែងក្នុងពិធីសម្ពោធ ពហុកីឡដ្ឋានជាតិមរតកតេជោនៅព្រឹកនេះ ដែលមានអ្នកចូលរួមដ៏ច្រើនលើកដំបូងបន្ទាប់ពីបើកប្រទេសឡើងវិញ សម្ដេចតេជោ បានថ្លែងថា រដ្ឋាភិបាលនៅតែបន្តចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលជាកិច្ចការចម្បងក្នុងការរក្សាជីវិតរបស់ប្រជាពលរដ្ឋ ខណៈសម្ដេចក៏ជំរុញដល់ពលរដ្ឋប្រើប្រាស់របៀបរស់នៅប្រក្រតីភាពតាមរបៀបថ្មីដើម្បី ការពារខ្លួនពីជំងឺកូវីដ-១៩។

សម្ដេចតេជោថ្លែងបែបនេះថា៖ «ជាមួយនឹងការបន្តដំណើរការវ៉ាក់សាំងយើងត្រូវបន្តនូវការខិតខំការពារខ្លួន ជាមួយមនុស្សម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗត្រូវមានការទទួលខុសត្រូវទៅលើបញ្ហាសុវត្ថិភាពដើម្បីធានាថាប្រទេសយើងមិនវិលត្រលប់ថយក្រោយទៅរកការបិទខ្ទប់ឡើងវិញនោះទេ។ យើងត្រូវទទួលយកនូវការពិតមួយថាកូវីដមិនទាន់ចប់នោះទេក៏ប៉ុន្ដែយើងក៏មិនអាចបិទប្រទេស ឬបិទអាជីវកម្មជារៀងរហូតនោះដែរ»។

ជាមួយនឹងការថ្លែងបែបនេះសម្ដេចតេជោ ក៏បានអំពាវនាវដល់ពលរដ្ឋកុំឱ្យស្លន់ស្លោចំពោះការរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដោយថាមេរោគបំប្លែងថ្មីនេះមិនទាន់មានករណីណាបង្ហាញពីការសម្លាប់មនុស្សដូចមេរោគបំប្លែងដែលតា និងអាល់ហ្វានោះទេ ដោយសម្ដេចជំរុញដល់ពលរដ្ឋឱ្យរក្សាវិធានការការពារខ្លួនជាជាងស្លន់ស្លោ។

សម្ដេចជំរុញឱ្យពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីធានាថាគ្មានបញ្ហាអ្វីកើតឡើងនោះទេនៅពេលដែលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

កាលពីយប់ម្សិលមិញក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ បម្លែងថ្មី «អូមីក្រុង» ដែលជាករណីទី២នៅកម្ពុជាលើបុរស ជនជាតិអៀរ៉ងអាយុ២៥ឆ្នាំម្នាក់ដែលបានធ្វើដំណើរពីប្រទេសកេនយ៉ា។ ករណីទី១ គឺស្ត្រីខ្មែរអាយុ២៣ឆ្នាំម្នាក់រស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានផ្ទៃពោះចំនួន ១៥សប្ដាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្រិ្វកខាងលិច) និងត្រូវបានរកឃើញកាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក