ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនឈើជិត២ពាន់ដើមត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដាំឡើងវិញលើដីដែលដកហូតពីការទន្ទ្រានខុសច្បាប់បឹងទន្លេសាប

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី ឱ្យដឹងថាកូនឈើជិត២ពាន់ដើមដែលរួមមានកូនឬស្សីផ្អែម ១០៦០ដើម ដើមរាំងទឹក ១ ៣០០ដើម និងគ្រាប់ត្នោតជិត២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យដាំដុះឡើងវិញលើតំបន់៣ បឹងទន្លេសាប នៅចំនុចស្រុកព្រះនេត្រព្រះ ក្រោយរឹបអូសពីការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប។

លោក អ៊ុ រាត្រី បានលើកឡើងថា៖ «ជាផែនការបន្តអាជ្ញាធរនិងបន្តដាំកូនឈើ ឲ្យបានពេញផ្ទៃដីដែលបានដកហូតមកសម្បត្តិរដ្ឋវិញនៅក្នុងដីតំបន់៣តំបន់ទន្លេសាប»។

យោងតាមអនុក្រឹត្យលេខ១៩៧ អនក្រ.បក បានកំណត់បង្កើតដែលព្រៃលិចទឹកតំបន់៣នៅតាមខេត្តចំនួន៦ ស្ថិតនៅជុំវិញបឹងទន្លេសាប ដែលមានផ្ទៃដីសរុបទំហំ ៦៤៧ ៤០៦ហិកតា មានចំនួន៨០២ចំណុចនិយាមកា។ ក្នុងនោះខេត្តបន្ទាយមានជ័យ ដីតំបន់៣មានទំហំ ១២ ២៧៩ហិកតា និងមានចំនួន៤៨យាមការ។ នៅក្នុងភូមិសាស្គ្រស្រុកចំនួន២មាន ស្រុកព្រះនេត្រព្រះមានចំនួន៣៤ចំណុច និងស្រុកមង្គលបូរីមានចំនួន១៤ចំណុច ។

តាមការស្រាវជ្រាវបឋមដោយមន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត រកឃើញការទន្ទ្រានដីព្រៃតំបន់៣ មានចំនួន១១ទីតាំងស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតក្នុងឃុំចំនួន២ក្នុងស្រុកព្រះនេត្រព្រះ។

ក្រោយបទបញ្ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រុមការងារចម្រុះស្រាវជ្រាវ តាមគោលដៅទាំង៣ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះមានការរំលោភចូលអាស្រ័យផលពីប្រជាពលរដ្ឋចំនួន៤៣៩នាក់អស់ផ្ទៃដីប្រហែល ៧ ៨៣៤,២៤ហិកតា៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក