សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ទីតាំងសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ នៅសល់តែ ៧១៨ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជាហើយ ខណៈដែលគណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធានាឱ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់នេះ ដំណើរការដោយរលូន ជោគជ័យ និងជាកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងដំណើរការឥតឈប់ឈរនៃការស្ថាបនាសាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែលជាទីតាំងដ៏សំខាន់ក្នុងការប្រារព្ធពិធីបើក-បិទព្រឹត្តិការណ៍ SEA GAME ព្រមទាំងជាទីតាំងប្រកួតកីឡាសំខាន់មួយចំនួននោះ គណៈកម្មាធិការ CAMSOC ក៏បានសំឡឹងរកទីតាំងមួយចំនួនផ្សេងទៀត សម្រាប់បម្រើដល់ការប្រកួតវិញ្ញាសារផ្សេងៗទៀតនាឆ្នាំ២០២៣ ខាងមុខនេះផងដែរ។


ក្រៅតែពីពហុកីឡដ្ឋានជាតិ “មរតកតេជោ” ទីតាំងសំខាន់ៗ ព្រមទាំងខេត្តមួយចំនួននឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួតប្រជែងរួមមាន៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ផ្សារទំនើប អ៊ីអនម៉ល សែនសុខ, មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិជ្រោយចង្វារ, សាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពង់ធំជាដើម ក៏សុទ្ធតែជាគោលដៅត្រៀមយ៉ាងសំខាន់ដូចគ្នា។ នេះបើយោងតាមប្រភពពីអគ្គនាយកដ្ឋានកីឡា។

យ៉ាងណាក្តី គេនៅមិនទាន់ប្រាកដនៅឡើយថាទីតាំងដែលបានលើកឡើងខាងលើ នឹងត្រូវទទួលបន្ទុករៀបចំប្រភេទកីឡាណាខ្លះឡើយ ខណៈកិច្ចប្រជុំនាពេលកន្លងមកបានកំណត់យកខេត្តសៀមរាប សម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង, ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង ស្របពេលដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រារព្ធពីធីបើក និងចាប់ផ្តើមនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក