ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រកឃើញករណីផ្ទុកវីរុសកូរ៉ូណាបំប្លែង «អូមីក្រុង» លើមនុស្សម្នាក់ទៀត

ភ្នំពេញ៖ បុរសជនជាតិអៀរ៉ង់ អាយុ ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) នៅថ្ងៃទី១៧ ខែធ្នូនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល បុរសជនជាតិអៀរ៉ង់ម្នាក់នេះបានធ្វើទេសចរនៅ ប្រទេសកេនយ៉ា (Kenya) ប្រហែលជាមួយខែមុន ហើយចំនួន៣ថ្ងៃមុននេះ ក៏បានធ្វើដំណើរតាមជើង ហោះហើរចេញពីប្រទេសកេនយ៉ា (តំបន់អាហ្វ្រិក) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើរនៅព្រលានយន្តហោះទីក្រុងបាងកកនៃប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «នៅពេលមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាលបានធ្វើតេស្តរហ័សលើវត្ថុសំណាករបស់គាត់ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុសំណាករបស់គាត់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីវិភាគបញ្ជាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ»។

បច្ចុប្បន្ន អ្នកជំងឺខាងលើ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ឃើញអ្នកផ្ទុកជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ជាលើកទីពីរហើយបន្ទាប់ពីស្ត្រីខ្មែរអាយុ២៣ឆ្នាំម្នាក់រស់នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានផ្ទៃពោះចំនួន១៥សប្ដាហ៍ បានធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសហ្គាណា (អាហ្រិ្វកខាងលិច) និងត្រូវបានរកឃើញកាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ។

កាលពីថ្ងៃទី១៥ ខែធ្នូ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅ ពលរដ្ឋកុំឱ្យមានការភ័យស្លន់ស្លោចំពោះការរកឃើញនៃករណីឆ្លងមេរោគកូវីដ-១៩ បម្លែងថ្មី «អូមីក្រុង» នៅកម្ពុជា ដោយជំរុញឱ្យពលរដ្ឋអនុវត្តវិធានការការពារដើម្បីការពារខ្លួនពីជំងឹនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក