ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកដំណើរបរទេសចាប់ផ្ដើមធ្វើដំណើរតាមជើងយន្តហោះចូលខេត្តសៀមរាប

សៀមរាប៖ អ្នកដំណើរបរទេស៦៧នាក់ បានធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ Singapore Airline ពីប្រទេសសិង្ហបុរីមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

អភិបាលខេត្តសៀមរាបលោក ទៀ សីហា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបានទទួលស្វាគមន៍អ្នកដំណើរមកពីបរទេសជាលើកដំបូងនេះថា ព្រលានយន្តហោះខេត្តសៀមរាបខានបានទទួលភ្ញៀវទេសចរបរទេសអស់រយៈពេល២ឆ្នាំមកហើយ ខណៈលោកសង្ឃឹមថានឹងមានភ្ញៀវបរទេសមកកាន់ខេត្តសៀមរាបជាបន្តបន្ទាប់ឡើងវិញ។

លោកបន្តថា៖ «ឥឡូវនេះសេដ្ឋកិច្ចនៅខេត្តសៀមរាប ចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗ ព្រោះភ្ញៀវទេសចរក្រុងស្រុក ក៏បានមកកម្សាន្តនៅខេត្តសៀមរាបកើនឡើងជាបន្តបន្ទាប់ រីឯភ្ញៀវទេសចរបរទេស ក៏បានចាប់ផ្តើមចូលមកទស្សនាខេត្តសៀមរាបយើងដែរ»។

លោកអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅថ្ងៃទី១៧នេះ ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ក៏មានក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអែរឡាញ (Lamei Airlines)មួយទៀត ដែលនិងដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាបដែរ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលកម្ពុជាដែលធ្វើតេស្តគ្មានជំងឺកូវីដ-១៩ ដោយគ្រាន់តែពិនិត្យលើបណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ដែលមានសុពលភាពរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ីតែប៉ុណ្ណោះ។

មកដល់ពេលនេះមានសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាបបានបើកឡើងវិញជាបន្តបន្ទាប់ដែលមានចំនួនបន្ទប់ជិត៣ម៉ឺនបន្ទប់ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងក្នុងខេត្តទេសចរណ៍មួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក