ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋទទួលបានដីបឹងទន្លេសាបមកវិញជាង៤ម៉ឺនហិកតា តែប្រធានរាជបណ្ឌិតសភាថាការរំលោភដីបឹងមានច្រើនជាងនេះ

ភ្នំពេញ៖ ទិន្នន័យប្រជាពលរដ្ឋប្រគល់ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជូនរដ្ឋវិញត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថាមានទំហំជាង ៤ម៉ឺនហិកតា ដែលបានទទួលពីពលរដ្ឋចំនួន ៩ ៣៩៦គ្រួសារ។ ទោះជាយ៉ាងណាប្រធានរាជបណ្ឌិតសភាលោកបណ្ឌិត សុខ ទូច ថាមានការទន្ទ្រានច្រើនជាងនេះ។

ថ្លែងក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកបណ្ឌិត សុខ ទូច ថាលោកមិនសប្បាយចិត្តទៅនឹងលទ្ធផលនៃការចុះបង្ក្រាបកាលពីកន្លងទៅដែលរកឃើញត្រឹមពាន់ហិកតានោះទេ ដោយសារការរកឃើញរបស់លោកគឺច្រើនជាងនេះ។

លោកថា៖ «ខ្ញុំយកឱកាសនេះនិយាយ។ គ្រាន់តែខេត្តកំពង់ធំមួយអស់១០ម៉ឺនជាងហិកតាតែឆ្លើយតែ៣ពាន់ទេ ខ្ញុំទប់វាមិនបាន! ប្រាប់ទៅថាមិនមែន៣ពាន់ទេគឺជាង១០ម៉ឺនហិកតាសូមឱ្យអ្នកទាំងអស់នោះមានភាពស្មោះត្រង់ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាល» ។

ទោះជាយ៉ាងណាលទ្ធផលន័យការស្រង់ទិន្នន័យដែលធ្វើឡើងគឺជាប្រចាំថ្ងៃដែលនៅមិនទាន់ចេញលទ្ធផលផ្លូវការនៅឡើយទេ។ ខណៈលទ្ធផលដែលស្រង់ត្រឹមថ្ងៃទី១៦ រកឃើញថាខេត្តកំពង់ឆ្នាំងមានការទន្ទ្រានច្រើនជាងគេប្រមាណ ២ ៥០០ហិកតា ខេត្តកំពង់ធំជាង ៥ ៧០០ហិកតា ខេត្តបន្ទាយមានជ័យជាង ៣ ៨០០ហិកតា ខេត្តបាត់ដំបង់ជាង ៣០០០ហិកតា ខេត្តសៀមរាបជាង ២ ០០០ហិកតា និងខេត្តពោធិ៍សាត់ជាង១០០ហិកតា។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាបយកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។ ការចេញវិធានការក្ដៅរបស់សម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាបដែលមាននៅក្នុងខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។

រហូតមកដល់ថ្ងៃនេះមានមនុស្សជាច្រើននាក់ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅតុលាការជាបន្តបន្ទាប់ ខណៈអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួននគរបាល២រូបនៃស្នងការខេត្តកំពង់ឆ្នាំងបន្តនីតិវិធីច្បាប់ ហើយទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យអង្គភាពនេះបើកការស៊ើបអង្កេតលើអតីតអភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ផងដែរ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជាប្ដូរផ្ដាច់ចំពោះយុទ្ទនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកនិងតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់និងទន្លេសាបព្រមទាំងដកហូតយកមកវិញនូវដែនព្រៃលិចទឹកទាំងឡាយដែលកាន់កាប់ដោយខុសច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក