ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេច ទៀ បាញ់៖ យើងមិនដែលទិញអាវុធអាមេរិកនោះទេ អ្វីដែលសល់ពេលនេះគឺជាសំណល់ពីសង្គមចាស់

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាកម្ពុជាមិនដែលទិញអាវុធពីសហរដ្ឋអាមេរិកមកប្រើប្រាស់នោះទេ ហើយអាវុធអាមេរិកដែលមាននៅពេលនេះជាអាវុធចាស់ៗ សល់ពីសង្គ្រាមនិងបាតឃ្លាំងដែលសល់ពីសម័យខ្មែរសាធារណរដ្ឋ។ សម្ដេចបញ្ជាក់ថាពេលនេះអាវុធទាំងអស់នោះកំពុងត្រូវបានប្រមូលមកវិញ ដោយត្រូវពិនិត្យចំពោះអាវុធដែលប្រើប្រាស់លែងកើតឬមានគ្រោះថ្នាក់នឹងត្រូវកម្ទេចចោល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កម្មវិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា៖ «អាមេរិកថាគាត់នឹងមិនលក់អាវុធអីឱ្យកម្ពុជាទៀតអាហ្នឹងល្អហើយ! យើងក៏មិនដែលទិញអាវុធពីគាត់ដែរ។ មែនទែនអាវុធដែលមានទាំងអំបាល់ម៉ាននេះយើងប្រមូលពីសង្គ្រាមឆ្នាំ៧០ដែល លន់ នល់ យកមកប្រើប្រាស់ដែលសេសសល់នៅក្នុងឃ្លាំងនៅបាតឃ្លាំង ហើយការចូលមកមួយចំណែកណាផ្សេងទៀតនោះអ្នកដែលប្រយុទ្ទប្រឆាំងគ្នា ឥឡូវនេះយើងក៏មិនបានប្រើប្រាស់ទេ ទុកចោល! ដល់ឥឡូវដើម្បីកុំឱ្យទុកចោលផ្ដេសផ្ដាសអីទៅយើងប្រមែប្រមូលឱ្យវាមានកន្លែងទុកដាក់ឱ្យច្បាស់លាស់ហើយយើងនឹងពិចារណាមើលតាមលទ្ធភាពជាក់ស្ដែង» ។

នៅថ្ងៃនេះផងដែរឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធាន បានប្រកាសបញ្ជាក់ជាថ្មីប្រឆាំងនូវការគាប់សង្កត់ណាមួយរបស់អាមេរិកលើកម្ពុជា និងថាការគៀបសង្កត់ទាំងនេះនឹងគ្មានអនុភាពនោះទេ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង លោក វ៉ាង វិនធានបានថ្លែងថា៖ «ប្រទេសមួយចំនួន បានធ្វើហួសយុត្តាធិការព្រំដែនកំណត់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យើងខ្ញុំសូមប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ។ […] នយោបាយអំណាចគាបសង្កត់ អនុន្តរភាព គំនិតលំអៀង គឺគ្មានអនុភាពនោះទេ» ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ធ្វើការត្រួតពិនិត្យនិងប្រមូលមកវិញជាបន្ទាន់នូវអាវុធ និងសម្ភារៈយោធាអាមេរិកដែលមាននៅកម្ពុជា យកទៅទុកក្នុងឃ្លាំង ឬកំទេចចោលតាមការជាក់ស្ដែង។ ការសម្រេចរបស់សម្ដេចបែបនេះគឺឆ្លើយតបនឹងការរឹតត្បិតរបស់អាមេរិកក្នុងការលក់អាវុធ និងសម្ភារៈដល់ប្រទេសកម្ពុជា។

បើតាមសម្ដេចតេជោ រដ្ឋាភិបាលសម្ដេចមិនដែលទិញអាវុធពីសហរដ្ឋអាមេរិកនោះទេហើយការសម្រេចរបស់សម្ដេចក្នុងឆ្នាំ១៩៩៤ ដែលមិនផ្លាស់ប្ដូរប្រព័ន្ធអាវុធកម្ពុជាទៅទិញអាវុធអាមេរិកគឺពិតជាត្រឹមត្រូវ។ សម្ដេចតេជោ ថាអាវុធអាមេរិកជាអាវុធរបស់អ្នកចាញ់ និងជាអាវុធដែលធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅរហូតមកដល់ពេលបច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក