ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាការផ្ដល់ជំនួយដល់ប្រទេសឡាវកន្លងទៅប្រៀបដូចជាការជួយដល់បងប្អូន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ឯកអគ្គរដ្ឋទូតឡាវថាការផ្ដល់ជំនួយទៅឱ្យឡាវកាលពីកន្លងទៅ គឺជាជំនួយជួយដល់បងប្អូនពេលដែលបងប្អូនមានសេចក្ដីត្រូវការ។ សម្ដេចថ្លែងបែបនេះក្នុងពេលដែលអគ្គរដ្ឋទូតឡាវដែលបានបញ្ចប់អាណត្តិបេសកម្មលោក អ៊ីមផាយ គីនដាវង្ស ចូលជួបសំដែងការគួរសមនិងជម្រាបលានៅព្រឹកថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងជំនួបនោះលោក អ៊ីមផាយ គីនដាវង្ស បានថ្លែងអំណរគុណដល់សម្ដេចតេជោដែលបានសម្រេចផ្ដល់ជំនួយជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ជាវ៉ាក់សាំង រថយន្ត ថវិកា និងគ្រឿងបរិក្ខាដល់ប្រទេសនេះក្នុងការប្រយុទ្ធនឹងជំងឹកូវីដ-១៩។

លោកថា៖ «ប្រជាជនឡាវ រដ្ឋាភិបាលឡាវ ពិតជាមានសេចក្ដីរីករាយ និងដឹងគុណជាអនេកប្បការដល់ប្រជាជននិងរដ្ឋាភិបាលកម្ពុជា» ។

ឆ្លៀតក្នុងឱកសានេះលោកក៏ជូនពរដល់រដ្ឋាភិបាលកម្ពុជានៅពេលដឹកនាំអាស៊ាននាឆ្នាំក្រោយទទួលជោជ័យផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាជំនួយដែលកម្ពុជាបានជូនដល់ប្រទេសឡាវកាលពីកន្លងទៅជាជំនួយដែលសម្ដេចចាត់ទុកជាការជួយគ្នារវាងបងប្អូននៃប្រទេសទាំងពីរ ដែលត្រូវការគ្នាទៅវិញទៅមក។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរកាលពីកន្លងទៅផងដែរ។

ប្រទេសកម្ពុជាបានផ្ដល់ជំនួយប្រឆាំងទៅនឹងជំងឺកូវីដ-១៩ដល់ប្រទេសឡាវចំនួន៣ដងរួចហើយដែលសរុប មានទឹកប្រាក់ប្រមាណ១៣លានដុល្លារអាមេរិក វ៉ាក់សាំង៧០ម៉ឺនដូស រថយន្ត២គ្រឿង ម៉ាស់២លាន១សែននិងបរិក្ខាពេទ្យជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក