លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

TOP NEWS : រកឃើញឆ្លងថ្មី៣៦០ករណីទៀត ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៨៨៦ទៀតបានជាសះស្បើយ

ភ្នំពេញ៖ មនុស្សចំនួន ៣៦០នាក់ទៀតត្រូវបានរកឃើញមានករណីឆ្លងមេរោគ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៨៨៦ទៀតបានជាសះស្បើយ ហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃបន្តទៀត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ដែលរកឃើញករណីនេះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ២២ ៥៤៤នាក់ ករណីជាសះស្បើយសរុបបានចំនួន ១៣ ០០៦នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៥៤នាក់ (ស្លាប់ថ្មី ៤នាក់)។

ទន្ទឹមនេះ កម្ពុជារកឃើញករណីកូវីដ-១៩ នាំចូលពីក្រៅប្រទេសសរុបចំនួន ៦៣៤នាក់ (ករណីនាំចូលថ្មីចំនួន ៤នាក់)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក