ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថៃសុំការស្វែងយល់ពីសម្ដេចតេជោលើគោលដៅដឹកនាំអាស៊ានឆ្នាំ២០២២របស់កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាម៉ាត់វីណៃ បានស្នើសុំការស្វែងយល់ពីការដឹកនាំអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមនឹងចូលរួមជាមួយកម្ពុជាក្នុងការអនុវត្តនូវគោលដៅដឹកនាំអាស៊ានរបស់កម្ពុជា។ លោក ដន ប្រាម៉ាត់វីណៃ បានលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។

ជំនួយការសម្ដេចតេជោ ហ៊ុន សែន គឺលោក អ៊ាង សុផលែ្លត បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបរវាងលោក ដន ប្រាម៉ាត់វីណៃ និងសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាពនាព្រឹកនេះថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអបអរសាទរដល់កម្ពុជាដែលបានសម្រេចជោគជ័យជាបន្តបន្ទាប់ក្នុងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ និងការឡើងជាប្រធានអាស៊ានប្ដូរវេននាឆ្នាំ២០២២ខាងមុខ។ លោក ប្រាម៉ាត់វីណៃ បានសាកសួរសម្ដេចតេជោលើគោលដៅរបស់កម្ពុជាក្នុងការដឹកនាំអាស៊ាននៅឆ្នាំ២០២២ខាងមុខផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក ប្រាម៉ាត់វីណៃ ថាក្នុងគោលដៅដឹកនាំអាស៊ានឆ្នាំ២០២២ខាងមុខរបស់កម្ពុជាមាន៣គឺ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គម និងការតភ្ជាប់ប្រជាជនអាស៊ានឡើងវិញ ការពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន និងការជំរុញអនុវត្តសេចក្តីប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង និងឱ្យប្រទេសពាក់ព័ន្ធធ្វើការចរចារគ្នាធ្វើយ៉ាងណាឱ្យសម្រេចបានក្រុមសីលធម៌ស្ដីពីសមុទ្រចិនខាងត្បូង។

ប្រទេសកម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ាននៅ ថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ ដែលជាលើកទី៣ហើយបន្ទាប់កម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិមួយនេះ។ មានការងារជាច្រើនដែលប្រធានអាស៊ានក្រោមការដឹកនាំរបស់សម្ដេចតេជោសម្រេចបានដូចជាការចេញនូវសេចក្ដីប្រកាសពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រចិនខាងត្បូងឆ្នាំ២០០២ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់(RCEP)ឆ្នាំ២០១២ដែលនឹងចេញរូបរាងនៅពេលដែលកម្ពុជាដឹកនាំក្នុងឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក