ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហូ សិទ្ធី ស្នើឱ្យមានវិធានការលើអ្នកយកឈ្មោះរបស់លោកយកទៅកៀបសង្កត់អ្នកដទៃ

ភ្នំពេញ៖ នាយកខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន លោក ហូ សិទ្ទី បានសំដែងនូវការមិនពេញចិត្តចំពោះការលេចឮថាប្រធានតុលាការខេត្តមណ្ឌលគិរីលោក ទៀង សុថា បានយកឈ្មោះលោកទៅដាក់ការកៀបសង្កត់បង្ខំម្ចាស់ដីឱ្យចែកដីទៅឱ្យបក្ខពួខ្លួន ដែលលោកថាជាអំពើថោកទាបនិងថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើដល់អាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលយកឈ្មោះលោកទៅប្រើប្រាស់ដើម្បីប្រព្រឹត្តអំពើទុច្ចរិតនេះផងដែរ។

ក្នុងលិខិតបំភ្លឺជូនសាធារណៈជន លោក ហូ សិទ្ធី បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលឃើញព័ត៌មានចុះផ្សាយថា ប្រធានតុលាការខេត្តមណ្ឌលគិរីឈ្មោះ ទៀង សុថា បានយកឈ្មោះរបស់លោកទៅដាក់ការកៀបសង្កត់បង្ខំឱ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឱ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និងដោះលែងម្ចាស់ដីឱ្យមានសេរីភាពវិញ។

លោកបានបញ្ជាក់ថាលោកមិនដែលស្គាល់ឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹងថាម្ចាស់ដីដែលត្រូវជាប់ចោទនោះឈ្មោះអ្វីផងដែរ។

លោកបានលើកឡើងថា៖ «ខ្ញុំមានការស្អប់ខ្ពើមបំផុតចំពោះមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តនូវអំពើថោកទាប ដោយ បង្អួចកេរ្តិ៍ឈ្មោះរបស់មនុស្សដែលគេមិនទាំងដែលស្គាល់ខ្លួនទៀតផង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកទាំងនេះ។ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ជាធរមានចំពោះ មនុស្សថោកទាបធុននេះឲ្យបានម៉ឺងម៉ាត់»។

កាលពីព្រឹកមិញមានព័ត៌មានតាមបណ្ដាញសង្គមមួយបានចុះផ្សាយថា ប្រធានតុលាការខេត្តមណ្ឌលគិរីលោក ទៀង សុថា បានប្ដឹងម្ចាស់ដីដោយសំអាងលើលិខិតមួយច្បាប់ដែលគ្មានការទទួលស្គាល់ត្រឹមត្រូវ និងបានយកឈ្មោះនាយកខុទ្ទកាល័យសម្ដេចតេជោ យកទៅកៀបសង្កត់ម្ចាស់ដីឱ្យចែកដីឱ្យបក្ខពួកខ្លួនឈ្មោះ ស្រេង វុទ្ធា ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និងដោះលែងម្ចាស់ដីឱ្យមានសេរីភាពវិញ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្ដាញសង្គមជាខ្លាំង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក