BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៤០៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០០១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៧៧១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៥៤ករណី៕