ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បារាំងវាយតម្លៃខ្ពស់លើយុទ្ធសាស្រ្តវ៉ាក់សំាងកូវីដ-១៩របស់រដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ការបើកប្រទេសកម្ពុជាឡើងវិញ ដោយសារភាពជោគជ័យនៃយុទ្ធសាស្រ្តវ៉ាក់សំាងរបស់រដ្ឋាភិបាលកម្ពុជា។ លោកថា ការបើកប្រទេសកម្ពុជាឡើងវិញ បានធ្វើឱ្យរដ្ឋសភាបារំាងនិងកម្ពុជាមានលទ្ធភាពនៅក្នុងការជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាបន្តទៀត ក្នុងនោះក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកផងដែរ។

ថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជានៅព្រឹកនេះលោក ហ្សាក់ ប៉ឺឡេ បានបញ្ជាក់ថា ប្រទេសបារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការនិងផ្ដល់ជំនួយអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅមុខទៀត។ លោកបន្ថែមថា នាពេលខាងមុខអគ្គលេខាធិការនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូវហ្វូនី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា។

ប្រធានរដ្ឋសភាកម្ពុជា សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថាកម្ពុជា-បារាំង បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាជាយូរលង់ណាស់មកហើយ។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានបន្តពង្រឹងនិងពង្រីកជាលំដាប់រហូតមកទល់បច្ចុប្បន្ន។ សម្តេចសង្ឃឹមថា ក្នុងអាណត្តិការទូតរបស់លោក ហ្សាក់ ប៉ឺឡេ នឹងបន្តរួមចំណែកពង្រឹងនិងជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អៗឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

កម្ពុជាជាប្រទេសទី១នៅអាស៊ី និងលេខ៥លើពិភពលោកដែលសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានខ្ពស់បំផុត។ គិតត្រឹមថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញកម្ពុជាសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង១៤លាននាក់ ដែលស្មើនឹងជិត៨៩ភាគរយនៃពលរដ្ឋសរុប១៦លាននាក់។ ភាពជោគជ័យនៃការចាក់វ៉ាក់សាំងនេះបានធ្វើឱ្យកម្ពុជាបើកសង្គមសេដ្ឋកិច្ចវិញទាំងស្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក