វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

បេក្ខនារីម៉ិកស៊ិកគ្រងម្កុដកញ្ញាឯកចក្រវាល Miss Universe ២០២០ លើទឹកដីអាមេរិក

ពិភពលោក : កញ្ញា Andrea Meza បវរកញ្ញាចក្រវាលឆ្នាំ ២០២០ របស់ម៉ិកស៊ិក បានក្លាយទៅជាម្ចាស់ម្កុដបវរកញ្ញាចក្រវាល Miss Universe ឆ្នាំ២០២០ ជាផ្លូវការហើយ ក្រោមភាពសប្បាយរីករាយ និងបញ្ចប់ដោយជោគជ័យនៅសណ្ឋាគារ Seminole Hard Rock រដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក។

ក្នុងការប្រកួតនេះ មានបេក្ខភាពបវរកញ្ញាមកពីបណ្តាប្រទេស និងដែនដីនានាជុំវិញពិភពលោក សរុប ៧៤រូបបង្ហាញខ្លួន ក្នុងនោះកម្ពុជាដែលតំណាងដោយ កញ្ញា រ៉េត សារីតា ក៏មានមុខក្នុងព្រឹត្តិការណ៍នេះដែរ។ គួរឱ្យសោកស្តាយ កម្ពុជាមិនបានជាប់ក្នុងចំណោមបេក្ខនារី ២១នាក់ចុងក្រោយនៃកម្មវិធី Miss Universe ឆ្នាំ ២០២០ នេះឡើយ។

កញ្ញា Andrea Meza វ័យ ២៧ឆ្នាំ បានគ្រងម្កុដជាបវរកញ្ញាចក្រវាល ២០២០ ដោយទទួលបានកិត្តិយសក្នុងការបំពាក់ម្កុដដោយកញ្ញា Zozibini Tunzi បវរកញ្ញាចក្រវាលអាហ្វ្រិកខាងត្បូង ជាម្ចាស់ម្កុដ Miss Universe ២០១៩។ គួររំឮកថា កញ្ញា Andrea Meza បានក្លាយជាបវរកញ្ញាមកពីអាមេរិកឡាទីនដំបូងដែលគ្រងម្កុដនេះក្នុងចំណោម ៥ឆ្នាំចុងក្រោយ ហើយក៏ធ្លាប់ជាកញ្ញារងឯកទី១ (1st Runner Up) នៃការប្រឡងកញ្ញាឯកផែនដី (Miss Earth ២០១៧) ផងដែរ ខណៈ៥ឆ្នាំកន្លងមកសុទ្ធតែគ្រងម្កុដដោយបវរកញ្ញាមកពីអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

លទ្ធផលផ្សេងៗទៀតពីការប្រឡងបវរកញ្ញានេះរួមមាន៖
កញ្ញារងឯកទី១ (1st Runner Up)៖ Julia Gama (ប្រេស៊ីល)
កញ្ញារងឯកទី២ (2nd Runner Up)៖ Janick Maceta (ប៉េរូ)
កញ្ញារងឯកទី៣ (3rd Runner Up)៖ Adline Castelino (ឥណ្ឌា)
កញ្ញារងឯកទី៤ (4th Runner Up)៖ Kimberly Jimenez (សាធារណរដ្ឋដូមេនិក)







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក