ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រកឃើញវិជ្ជមានជនជាតិថៃម្នាក់ ដែលធ្វើដំណើរឆ្លងកាត់ច្រកអន្ដរជាតិអូរស្មាច់ និងពាក់ព័ន្ធពលរដ្ឋមួយចំនួននៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ

(ឧត្តរមានជ័យ)៖ មានឃើញករណីវិជ្ជមានកូវីដ១៩ លើបុគ្គលឈ្មោះ គិទិ ស្រ៉ីស៉ាំ (Kitti Srisang) និងអ្នកពាក់ព័ន្ធស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។  នេះបើតាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ។ 

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បុគ្គលឈ្មោះ គិទិ ស្រ៉ីស៉ាំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ (សុរិន្ទ) មុខជំនាញជាងជួសជុលគ្រឿងចក្រ បានធ្វើដំណើរពីប្រទេសថៃ  តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់មកស្នាក់នៅ តាមអាសយដ្ឋាន ដែលបានរៀបរាប់ខាងលើ (មុនប្រទេសថៃបិទការឆ្លងចេញ-ចូល) លុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បុគ្គលរូបនេះ បានត្រឡប់ចូលប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានអាជ្ញាធរថៃ យកធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្ត ក៏ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ពីមន្ទីរពិសោធន៍ប្រទេសថៃ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

មានមនុស្សចំនួន០៤នាក់ដែលបុគ្គលខាងលើនេះបានប៉ះពាល់ផ្ទាល់ចំនួគឺ ទី១៖ ឈ្មោះ គង់ ពៅ (ហៅប៉ាត់) ភេទប្រុស អាយុ៣៤ឆ្នាំ នៅផ្ទះជួល ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង មុខរបរ ជាងជួសជុលត្រាក់ទ័រ, ទី២៖ ឈ្មោះ អឹម កាន់ដា ភេទស្រី អាយុ២៥ឆ្នាំ (ប្រពន្ធលោក គង់ ពៅ), ទី៣៖ កុមារា ផានៈ គ្រិនសំប៊ូន អាយុ២ឆ្នាំ (កូន), និងទី៤៖ កុមារី ណាត់តាឆា គ្រិនសំប៊ូន អាយុ១ឆ្នាំ (កូន) ព្រមទាំងអ្នកប៉ះពាល់ប្រយោលមានហានិភ័យខ្ពស់ ចំនួន៤០នាក់ផ្សេងទៀត។  អ្នកទាំង៤៤នេះ បានយកសំណាកបញ្ជូនទៅវិភាគនៅរាជធានីភ្នំពេញ និងរង់ចាំលទ្ធផល។

រដ្ឋបាលខេត្តឧត្តមមានជ័យ បានអំពាវនាវយ៉ាងទទូចស្នើសុំឲ្យប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល គិទិ ស្រ៉ីស៉ាំ និងអ្នកពាក់ព័ន្ធខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមធ្វើការទំនាក់ទំនងក្រុមការងារប្រចាំការ និងយកសំណាក ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗ តាមរយៈលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ឬក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត លេខទូរស័ព្ទ ០១២ ៤៩៩ ១៩២៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក