ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរផ្អាកអាជីវកម្មកាស៊ីណូមួយនៅខេត្តព្រះសីហនុដែលពាក់ព័ន្ធនឹងការចាប់និងធ្វើទារុណកម្មមនុស្ស

ព្រះសីហនុ៖ ការស៊ីណូទីងស៊ីងដែលមានទីតាំងក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្តចុះផ្អាកអាជីវកម្មកាលពីម្សិលមិញ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ក្នុងទីតាំងកាស៊ីណូនេះ។

ក្នុងលិខិតមួយច្បាប់ដែលបិទមុខកាស៊ីណូ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវកាស៊ីណូទីងស៊ីងនេះ រងចាំរហូតដល់មានការអង្កេតស្រាវជ្រាវចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ លក់ដូរ ជួល បញ្ចាំ ឬការធ្វើអំណោយទីតាំងទៅអ្នកដទៃជាដាច់ខាត រង់ចាំការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតរួចរាល់សិន។

ក្នុងលិខិតនោះបញ្ជាក់ថា៖ «ការប្រកបអាជីវកម្មរបស់កាស៊ីណូទីងស៊ីងមិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងលេខ៩០៧/២១សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងលិខិតបទដ្ឋានគតិយុត្តនានាដែលកំពុងនៅជាធរមានឡើយ។ ជាក់ស្ដែងយោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៊ីណូទីងស៊ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ»។

ក្រៅពីផ្អាកអាជីវកម្មកាស៊ីណូនេះហើយលោក គួច ចម្រើន ក៏សម្រេចបង្កើតក្រុមការងារស៊ើបអង្កេត និងស្រាវជ្រាវករណីការស៊ីណូ ទីងស៊ីង នេះផងដែរ ដែលមានសមាជិកចម្រុះទាំងរដ្ឋបាលខេត្ត នគរបាល កងរាជអាវុធហត្ថ និងមន្ទីរពាក់ព័ន្ធ ចុះស្រាវជ្រាវភាពមិនប្រក្រតីនៃកាស៊ីណូនេះផងដែរ រាប់ចាប់តាំងពីករណីបង្ខាំងមនុស្ស ធ្វើទារុណកម្ម ដើម្បីជម្រិតទារប្រាក់ ការដំណើរការបើកការស៊ីណូ ការអនុវត្តច្បាប់ការងារដល់បុគ្គលិកក្រុមហ៊ុន។ ហើយលទ្ធផលនៃការស៊ើបអង្កេតនេះនឹងត្រូវលើកជាយោបល់ជូនអភិបាលខេត្តដើម្បីសម្រេច៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក