ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ACU បន្តនីតិវិធីច្បាប់លើស្នងការរងនិងប្រធានការិយាល័យអន្តរាគមន៍ខេត្តកំពង់ឆ្នាំងពាក់ព័ន្ធនឹងការទន្ទ្រានដីបឹងទន្លេសាប

កំពង់ឆ្នាំង៖ អង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនស្នងការរងខេត្តកំពង់ឆ្នាំងលោក ស៊ុ សុជាតិ និងប្រធានការិយាល័យអន្ករាគមន៍និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តលោក កែវ ណារុន ដើម្បីបន្តនីតិវិធីច្បាប់បន្ទាប់ពីហៅ មកសួរនាំកាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ម្សិលមិញ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចំនួន២របស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីយប់ម្សិលមិញ ស្ថាប័ននេះសម្រេចឃាត់ខ្លួនអ្នកទាំងពីរនាក់ខាងលើនៅវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ដោយថាជនសង្ស័យខាងលើពិតជាមានជាប់ពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងពិតមែន។

កាលពីព្រឹកម្សិលមិញអង្គភាពប្រឆាំងអំពើពុករលួយបានហៅមនុស្សទាំងពីរនាក់ខាងលើពាក់ព័ន្ធនឹងករណីរំលោភព្រៃលិចទឹកតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍ពីខេត្តកំពង់ឆ្នាំងលោក ស៊ុ សុជាតិ បានទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបចំនួន ៦៧២ហិកតា ហើយលោក កែវ ណារុន បានទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាបចំនួន៣២ហិកតា។ ពួកគេទាំង២នាក់ស្ថិតក្នុងចំណោមមនុស្ស១៣នាក់ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងរកឃើញថាបានរំលោភដីបឹងទន្លេសាប។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាបយកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។

សម្ដេចតេជោបានលើកឡើងថា៖ «យើងមិនអាចអត់ឱនបានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជាមួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនសក្តិសមធ្វើជាមន្ត្រីតទៅទៀតទេ! មានតែដេកគុកប្រសើរជាងនៅជាមន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មានការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រីរបស់យើងនោះទេ»។

ការចេញវិធានការក្ដៅរបស់សម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាបដែលមាននៅក្នុងខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក