ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

JICA សន្យាជួយបន្ថែមដល់ការរៀបចំស្ថានីយវាស់វែងដីធ្លីអចិន្ត្រៃយ៍ដោយផ្កាយរណប CORS

ភ្នំពេញ៖ ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនលោកស្រី Kamei Haruko បានប្រាប់រដ្ឋមន្ត្រីក្រសួងដែនដីកម្ពុជាថា JICA នឹងរៀបចំការងារផ្សេងទៀតទាក់ទងនឹងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS ដើម្បីជួយឱ្យកម្ពុជាមានលទ្ធភាពកាន់តែខ្លាំងក្នុងការពន្លឿនការចុះបញ្ជីដីទូទាំងប្រទេស ងាយស្រួលកំណត់ទីតាំងច្បាស់លាស់លើការដោះស្រាយវិវាទ និងសំណង់។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកម្ពុជាលោកស្រី Kamei Haruko បានលើកឡើងថាបច្ចុប្បន្នកម្ពុជាបានវិវត្តន៍ជាខ្លាំងលើវិស័យសំណង់ ជាពិសេសច្បាប់សំណង់ដែលបានកើតឡើងបានជួយគាំទ្រដល់វិស័យសំណង់នៅកម្ពុជាជាច្រើន ខណៈលោកស្រីថាអង្គការJICAនឹងពិនិត្យលើលទ្ធភាពរៀបចំជំនួយថែមទៀតដល់ការអភិវឌ្ឍន៍ស្ថានីយវាស់វែងអចិន្ត្រៃយ៍ផងដែរ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្វាគមន៍រាល់ជំនួយរបស់ JICA សម្រាប់ការអភិវឌ្ឍដល់វិស័យដីធ្លីនិងសំណង់នៅកម្ពុជា។ លោកបន្ថែមថា ស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបនេះនឹងជួយកាន់តែច្រើនដល់ការចុះបញ្ជីដីធ្លី វាស់វែងគ្រប់ការងារសាងសង់ ធារាសាស្រ្ត សំណង់អគារនិងសំណង់ស៊ីវិលផ្សេងទៀត ប្រើប្រាស់សម្រាប់បញ្ជាគ្រឿងចក្រដូចជា ការកៀរដីធ្វើផ្លូវការពង្រាបដីធ្វើកសិកម្មឲ្យបានរាបស្មើ និងប្រើប្រាស់សម្រាប់ត្រួតពិនិត្យការទ្រេតនៃអគារខ្ពស់ៗ មុននឹងឈានដល់ការដួលរលំផងដែរ។

ក្នុងជំនួបនាថ្ងៃនេះភាគីទាំងពីរក៏បានពិភាក្សាពីលទ្ធភាពនៃគម្រោងជំនួយឥតសំណង ស្ដីពីការបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍GNSS (កំណត់ទីតាំងសកលតាមប្រព័ន្ធផ្កាយរណប) តាមរយៈការបង្កើតបណ្ដាញCORSទូទាំងប្រទេសផងដែរ។

គម្រោងអភិវឌ្ឍន៍ស្ថានីយវាស់វែងអចិន្ត្រៃយ៍ ដោយផ្កាយរណបសម្រាប់ការរៀបចំដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានចាប់ផ្ដើមនៅខែមេសា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២២ ដែលមានថវិកាអនុវត្តជាជំនួយរបស់ប្រទេសជប៉ុនមានតម្លៃជាង ៧លាន៣សែនដុល្លារអាមេរិក។

ផ្កាយរណប CORS (Countinuosly Operating Reference Stations) គឺជាផ្កាយរណបរុករកសកលសម្រាប់ប្រមូលទិន្នន័យលើភូមិសាស្ត្រ អាកាសធាតុអវកាស និងឧតុនិយម។ ផ្កាយរណបនេះធ្វើការ២៤ម៉ោងលើ២៤ម៉ោងសង្កេតពីស្ថានភាពទាំង៣ខាងលើនិងបញ្ជូនទិន្នន័យមកកាន់ស្ថានីយត្រួវពិនិត្យភូមិសាស្ត្រដែលមានភាពជាក់លាក់ និងត្រឹមត្រូវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក