សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

ស្នងការរងម្នាក់និងប្រធានការិយាល័យនគរបាលខេត្តកំពង់ឆ្នាំងត្រូវបាន ACU ហៅ ទៅ សួរនាំករណីទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងលោក វីរៈសេនីយ៍ឯក កែវ ណា រុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួន យកទៅសាកសួរពាក់ព័ន្ធនឹងករណីរំលោភព្រៃលិចទឹកតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ។ នេះបើតាមការបញ្ជាក់របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែធ្នូនេះថា លោកផ្កាយ១ ស៊ុ សុជាតិ និងលោកស័ក៥ កែវ ណារុន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅមកបំភ្លឺនិងស្ដាប់ចម្លើយពាក់ព័ន្ធនឹងដីព្រៃលិចទឹកតំបន់ ៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន បានបញ្ជាក់ថា មន្ត្រីនគរបាលចំនួនពីររូបខាងលើនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយហៅទៅសាកសួរពិតប្រាកដមែន។

យោងតាមរបាយការណ៍ឲ្យដឹងថាមន្ត្រីនគរបាល ទាហាន និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធករណីកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកបឹងទន្លេសាបមានដូចជា ១.លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ៦៧៤ ហិកតា ២.លោកវរសេនីយ៍ទោ កែវ ណារុន ៣២ ហិកតា ៣. លោក យឹម សារ៉ាត់ មេបញ្ជាការសឹករងស្រុកកំពង់លែង ៦០ហិកតា ៤. លោក ស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ ២៥ ហិកតា ៥.លោក គង់ ស៊ីម ប្រជាពលរដ្ឋ ២០០ ហិកតា ៦.លោក ស៊ន បូរិន មន្ត្រីចូលនិវត្តន៍ ២៥ ហិកតា ៧.លោក នូ ដេត ប្រជាពលរដ្ឋ ៨៩ហិកតា ៨. លោក ឡុង ស្រេង ប្រជាជន ៤០០ ហិកតា ៩. លោក ស៊ិន ប៉ូលីន ប្រជាជន ២៦០ ហិកតា ១០. លោក សៅ ស៊ុយ អតីត ស្មៀនឃុំ ពាក់បង្អោងុំច្រណូក ៣០ហិកតា ១១. លោក សែប ស៊ីវិទ្ធី ប្រជាជន ១៧៥ ហិកតា ១២. អ្នកស្រី ងួន គឹម យួន ប្រជាជន ៥៧,៥០ ហិកតា និង ១៣. អ្នកស្រី ប៉ូ ចំរ៉ុង ប្រជាជន ៣០ ហិកតា ។

មន្ត្រីបានបញ្ជាក់ថាមនុស្សទាំង១៣នាក់ខាងលើបានស្ម័គ្រចិត្តប្រគល់ដីដោយគ្មានលក្ខខណ្ឌ និងបានធ្វើលិខិតសុំទោសនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផងដែរ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក