ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលណែនាំឱ្យវិស័យឯកជនប្រើប្រាស់កាតវ៉ាក់សាំងនិងទិន្នន័យចេញពីក្រសួងតែមួយ

អន្តរជាតិ៖ ក្រសួងសុខាភិបាលបានណែនាំដល់សេវាសុខាភិបាលឯកជនឱ្យប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរៀបចំនិងបោះពុម្ពដោយក្រសួងសុខាភិបាលដោយត្រូវផ្ទៀងផ្ទាត់ និងកតត្រាព័ត៌មានអ្នកទៅចាក់វ៉ាក់សាំងឱ្យបានច្បាស់លាស់ និងត្រឹមត្រូវក្នុងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋ។ ការណែនាំនេះគឺដើម្បីធានាឱ្យការកត់ត្រាទិន្នន័យអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ និងចេញកាតវ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឡើងដោយវិស័យឯកជនធ្វើឡើងស្ដង់ដារតែមួយជាមួយរដ្ឋាភិបាលដើម្បីកុំឱ្យមានការពិបាកក្នុងការទទួលស្គាល់កាតវ៉ាក់សាំងទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។

ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថាសេវាឯកជនដែលមានសិទ្ធិផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវស្នើកាតចាក់វ៉ាក់សាំងកូវីដ-១៩មកក្រសួងសុខាភិបាល ហើយត្រូវបង់ថ្លៃបោះពុម្ពជូនក្រសួងសុខាភិបាល។ ជាមួយនឹងការណែនាំបែបនេះក្រសួងក៏មានការណែនាំពីរបៀបបញ្ជូលទិន្និន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំង និងដំណើរការនៃការចុះឈ្មោះនិងកត់ត្រាលើកាតចាក់វ៉ាក់សាំងផងដែរ។

ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «គ.វ.ក-១៩ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកទទួលខុសត្រូវផ្លូវការសម្រាបការងារបញ្ចូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំងកូវីដ-១៩ របស់មូលដ្ឋានសេវាសុខាភិបាលឯកជនដែលបានទទួលការអនុញ្ញាតក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ បន្ទាប់មកនឹងផ្ដល់គណនីប្រើប្រាស់ និងលេខសំងាត់ សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយគណនីប្រើប្រាស់ និងលេខសំងាត់នេះ ពុំអាចចែកចាយដល់អ្នកផ្សេងបានឡើយ» ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាឱ្យមន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ពព អាចទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋបានដើម្បីសម្រួលដល់ការលំបាកនិងពន្លឿនការចាក់វ៉ាក់សាំងបានឆាប់រហ័សជូនពលរដ្ឋ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក