ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រាជរដ្ឋាភិបាលជប៉ុននឹងផ្ដល់វ៉ាក់សាំង AstraZeneca ដល់កម្ពុជា៣០ម៉ឺនដូសបន្ថែម

ភ្នំពេញ៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រជប៉ុននឹងផ្ដល់ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៣០ម៉ឺនដូសបន្ថែមដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថាវ៉ាក់សាំងទាំង៣០ម៉ឺនដូសនេះនឹងត្រូវដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខក្រោមយន្តការCOVAXរបស់អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា» ។

ប្រទេសជប៉ុនជាអ្នកផ្តល់ជំនួយការពារជំងឺកូវីដ-១៩មួយដល់កម្ពុជាគិតរហូតមកដល់ពេលនេះប្រទេសនេះបានផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ប្រមាណ១លានដូសរួចរាល់ហើយ និងបានផ្ដល់ជំនួយសរុបប្រមាណ៦០លានដុល្លារដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។

ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាផងដែរ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក