ភ្នំពេញ : គិតត្រឹមថ្ងៃទី១៦ ឧសភា ២០២១នេះ អ្នកចាក់វ៉ាក់សាំងនៅកម្ពុជាលើកទី១ បានចំនួន ២,០៨២,២៨២នាក់ និងចាក់វ៉ាក់សាំងលើកទី២បានចំនួន ១,១៨៥,២៣៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមបានចំនួន ៦៩៤,២១៣នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល។
ការចូលរួមទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ របស់ប្រជាពលរដ្ឋគ្រប់រូបគឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ និងសូមកុំភ្លេចអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ "៣កុំ និង៣ការពារ ដើម្បីកម្ពុជាឆាប់បានវិលត្រលប់ដូចដើមវិញ"៕