ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ដើម្បីសម្រួលការធ្វើដំណើរទៅ ក្រៅ ប្រទេស

ភ្នំពេញ៖ ប្រព័ន្ធស្នើសុំ និងចេញវិញ្ញាបនបត្រចាក់វ៉ា់ក់សាំងកូវីដ-១៩ជាប្រភេទឌីជីលនេះត្រូវបានដាក់ក្នុងប្រព័ន្ធអ៊ិនធើណែតដែលអនុញ្ញាតឱ្យអ្នកចង់បានវិញ្ញាបនបត្រអាចចូលទៅ បំពេញឯកសារបាន។

ក្នុងសេចក្ដីជូនព័ត៌មានចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូរទាំងប្រទេសបានដាក់ឱ្យប្រើប្រាស់ទំរង់ស្នើសុំលើអាសយដ្ឋាន https://search.vaccine.gov.kh ដែលឱ្យទៅបំពេញនូវលេខអត្តសញ្ញាណប័ណ្ណ ឬលេខប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ វាយបញ្ចូលថ្ងៃ ខែ ឆ្នាំកំណើត នោះប្រព័ន្ធទិន្នន័យនឹងបង្ហាញនូវព័ត៌មានទាក់ទងនឹងនឹងអ្នកដែលស្នើសុំ។

ក្រសួងបានពន្យល់ពីរបៀបស្នើសុំបន្ថែមទៀតថា ក្រោយពីបង្ហាញព័ត៌មានរបស់អ្នកស្នើសុំរួចអ្នកស្នើសុំចុចទៅពាក្យ «ការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩» បន្តទៀតនឹងលោតផ្ទាំងមួយទាក់ទងនឹងនឹងការស្នើសុំនេះដោយអ្នកចុចពាក្យ «ចូលទៅកាន់កម្មវិធីតេលេក្រាម» ហើយបំពេញលេខទូរស័ព្ទដែលបានអ្នកប្រើប្រាស់តេឡេក្រាមរួចចុចប៊ូតុច «Next» ដើម្បីភ្ជាប់និងសុំការអនុញ្ញាតពីអ្នកដើម្បីទាញយកព័ត៌មានរបស់អ្នកទៅកាន់តេឡេក្រាម។

ក្នុងសេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា៖ «បន្ទាប់ពីអ្នកបានចុចប៊ូតុងយល់ព្រមរួចរាល់ហើយ ប្រព័ន្ធនឹងបង្ហាញលោកអ្នកពីទម្រង់បំពេញព័ត៌មានដើម្បីស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ឌីជីថល» ។

ការបំពេញទម្រង់ស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ឌីជីថល អ្នកត្រូវបំពេញនូវ ឈ្មោះ លេខទំនាក់ទំនង ប្រភេទនៃការស្នើសុំ ប្រភេទឯកសារសម្រាប់ធ្វើដំណើរ និងត្រូវបញ្ជូនរូបភាពអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន កាតចាក់វ៉ាក់សាំងទាំងមុខនិងក្រោយ បន្ទាប់មកចុចពាក្យ «ស្នើសុំ»។ ក្រោយពីការស្នើសុំត្រូវបានពិនិត្យ និងអនុម័តថាត្រឹមត្រូវហើយប្រព័ន្ធនឹងឆ្លើយតបមកអ្នកវិញតាមទូរស័ព្ទជាមួយរូបភាពវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ឌីជីថលមួយសន្លឹក។

ក្រសួងបញ្ជាក់ថា៖ «គ្រប់ទូរស័ព្ទឆ្លាតវៃទាំងអស់គឺអាចស្កេនលេខ QR លើវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ (Scan QR Code) ដែលស្ថិតនៅខាងក្រោមផ្នែកខាងស្ដាំនៃវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩។ លោកអ្នកអាចទាញយកកម្មវិធីថតរួបដែលមានស្រាប់នៅលើទូរស័ព្ទដែរបស់លោកអ្នក ឬក៏ទាញយកកម្មវិធីសម្រាប់ស្គេនលេខ QR (QP Code Scanner) ដែលមានលើនៅ Play Store ឬ App Store …។ល។ នៅលើទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីស្គេនលេខ QR សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានក្នុងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ របស់លោកអ្នក» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក