ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភរិយាលោក ហ៊ុន ម៉ាណែត ជាប់ជាអគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានចូលរួមអបអរសាទរដល់ភរិយាលោកហ៊ុន ម៉ាណែត លោកស្រី ពេជ ចន្ទមុន្នី ដែលបានជាប់ឆ្នោតជាអគ្គស្នងការនៃសមាគមកាយឬទ្ធិនារីកម្ពុជា។

លោកស្រីឧបនាយករដ្ឋមន្ត្រីបានថ្លែងដោយសង្ឃឹមថា គណៈកម្មាធិការថ្មីដែលដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរ។

លោកស្រីលើកឡើងថា៖ «ការលើកកំពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី» ។

ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមកាយឬទ្ធិនារីបានប្រព្រឹត្តិឡើងនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ ដោយបានបោះឆ្នោតជ្រើសតាំងដោយបានជ្រើសរើសគណៈកម្មាធិការថ្មីចំនួន១៦រូប ហើយលោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ។

គណៈកម្មាធិការដំបូងដឹកនាំដោយលោកស្រី លាង ម៉េងហូ ជាស្ថាបនិកនិងជាអគ្គស្នងការចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧ បន្ទាប់មកកាយឬទ្ធិនារីត្រូវបានដឹកនាំដោយលោកស្រី តាន់ ផលី្ល ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ហើយបានដឹកនាំសមាគម ចូលជាសមាជិកពេញសិទ្ធិរបស់កាយឫទ្ធិនារីពិភពលោក ហើយលោកស្រី ស៊ិន សិរី បានបន្តដឹកនាំពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក