ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឧបនាយរដ្ឋមន្ត្រី ប៊ិន ឈិន ជំរុញឱ្យអាស៊ាន-កូរ៉េសិក្សាស្វែងយល់ពីគ្នាដើម្បីបង្កើនទំនាក់ទំនងឱ្យកាន់តែខ្លាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងថាទំនាក់ទំនងអាស៊ាន-កូរ៉េ កាលពីកន្លងមកបានធ្វើឱ្យប្រទេសនិងតំបន់ទាំងពីរមានការរីកចំរើនក៏ដូចជារក្សាគុណប្រយោជន៍ឱ្យគ្នាទៅ វិញទៅ មក ដោយលោកជំរុញឱ្យអ្នកស្រាវជ្រាវ អ្នកនយោបាយ អ្នករៀបចំគោលនយោបាយ តួអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរស្វែងយល់ពីគ្នានិងបន្តទំនាក់ទំនងដែលមានស្រាប់នេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ថ្លែងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពីបរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដែលរៀបចំរាជបណ្ឌិតសភាកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថាទំនាក់ទំនងអាស៊ាន-កូរ៉េត្រូវបានគេមើលឃើញថាមានការរីកចំរើនជាបន្តបន្ទាប់ដែលអាចមើលឃើញតាមការសម្រេចបានជាបន្តបន្ទាប់នូវពាណិជ្ជកម្ម និងសេចក្ដីថ្លែងការរួមអាស៊ាន-កូរ៉េលើកទី២២កន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រីបាននិយាយថា៖ «ការរៀបចំសន្និសីទនេះគឺជាការផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវអាស៊ាន និងអ្នកស្រាវជ្រាវសាធារណរដ្ឋកូរ៉េបានជួបពិភាក្សាដើម្បីរួមចំណែកក្នុងការស្វែងរកការលើកកំពស់ការស្វែងយល់ពីគ្នាទៅវិញទៅមក ហើយការយល់ឃើញត្រឹមត្រូវពីគ្នាទៅ វិញទៅ មកនេះវាក៏នឹងពង្រឹងនិងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការណ៍យូរអង្វែងរវាងអាស៊ាននិងសាធារណរដ្ឋកូរ៉េដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទាំងសងខាងក្នុងការពង្រឹងរវាងប្រជាជនអាស៊ាននិងសាធារណរដ្ឋកូរ៉េ» ។

លោកជំរុញដល់មជ្ឈមណ្ឌលអាស៊ីនៃរាជបណ្ឌិតសភាឱ្យប្រមូលចងក្រងឯកសារល្អៗរវាងអាស៊ាន-កូរ៉េដើម្បីឱ្យអ្នកស្រាវជ្រាវក្រោយៗអាចសិក្សាស្វែងយល់និងបន្តទំនាក់ទំនងទៅថ្ងៃអនាគតកាន់តែប្រសើរថែមទៀត។ លោកក៏ស្នើដល់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េឱ្យជួយគាំទ្រដល់មជ្ឈមណ្ឌលសិក្សាពីអាស៊ីនៃរាជបណ្ឌិតសភាកម្ពុជាដើម្បីមានលទ្ធភាពរៀបចំសន្និសីទអន្តរជាតិ ក៏ដូចជាការស្រាវជ្រាវផងដែរ។

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េលោក ផាក អឹងក្យឺង បានលើកឡើងថាអាស៊ានបានក្លាយជាដៃគូទំនាក់ទំនងពាណិជ្ជកម្មទី៤របស់ប្រទេសកូរ៉េ ក្រៅពីនោះក៏មានកិច្ចការជាច្រើនជាមួយគ្នាជាពិសេសក្នុងពេលដែលពិភពលោកមានជំងឺរាតត្បាលកូវីដ-១៩ដែលបានបង្ហាញពីភាពជាដៃគូរវាងប្រទេសនិងតំបន់ទាំងពីរ។ លើសពីនោះនាថ្ងៃអនាគតអាស៊ាន-កូរ៉េ និងបង្កើតគោលនយោបាយអាទិភាពជាមួយអាស៊ានថែមទៀត។

លោកថា៖ «ក្នុងសន្និស្ទិទនេះខ្ញុំសូមលើកយកចំណុចសំខាន់ៗចំនួន៣របស់យើងគឺ ទី១ការពង្រឹងកិច្ចសហប្រតិបត្តិការណ៍នៅអាស៊ានដើម្បីបង្កើតសហគមន៍មនុស្សមជ្ឈមណ្ឌល សន្ដិភាព និងវិបុលភាព ពាក់ព័ន្ធនឹងប្រជាជនកូរ៉េ កិច្ចសហប្រតិបត្តិការណ៍បន្ថែមទៀតជាមួយអាស៊ាន។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មលោកប្រធានាធិបតី មូន ជេអ៊ីន បានស្នើឱ្យមានគំនិតផ្ដួចផ្ដើមអាស៊ានកូរ៉េដើម្បីលើកកម្ពស់សុខភាពសាធារណៈនិងវ៉ាក់សាំងហើយនឹងសុមាលភាពសាធារណៈដើម្បីផ្ដល់ការព្យាបាលនិងសេវាកម្មវ៉ាក់សាំងក៏ដូចជាសម្រេចបានសមធម៌នៅក្នុងតំបន់» ។

ប្រធានរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត សុខ ទូច បានលើកឡើងពីប្រវត្តិសាស្ត្រនៃការបង្កើតអាស៊ាន និងភាពសំខាន់នៃអាស៊ានចំពោះពិភពលោក ក៏ដូចជាភាពសំខាន់នៃកូរ៉េចំពោះអាស៊ានផងដែរ។ លោកថាបច្ចុប្បន្នឥទ្ធិពលរបស់កូរ៉េចំពោះពិភពលោក និងអាស៊ានកំពុងតែផ្លាស់ប្ដូរដល់ការរស់នៅនិងជីវភាពនៃពលរដ្ឋផងដែរ។ លោកបន្ថែមថា ដោយសារមានសារៈសំខាន់រវាងគ្នានិងគ្នាបែបនេះការបង្កើតសន្និសីទអន្តរជាតិស្ពីពីអាស៊ាន-កូរ៉េត្រូវបង្កើតឡើងដើម្បីជំរុញដល់អ្នកស្រាវជ្រាវ អ្នកនយោបាយ ពលរដ្ឋនៃប្រទេសទាំងពីរឱ្យបានសិក្សាស្វែងយល់ពីគ្នា។

លោកថា៖ «មានចំណុចអ្វីដែលយើងរួមគ្នាទោះបីយើងមានភាសា សាសនា ផ្សេងគ្នា តែយើងផឹកទឹកជាមួយគ្នា ស្រូបយកខ្យល់អុកស៊ីសែន យើងរួមគ្នាបទទួលនូវកូវីដ-១៩ និងចំណុចទី៤ស្អីដែលយើងរួមគ្នាគឺបរិស្ថានដែលត្រូវបានបំផ្លាញ។ គេនិយាយថាកម្ពុជាបំផ្លាញតែមហាអំណាចបំផ្លាញជាងគេមានអាមេរិក មានចិន មានរុស្ស៊ី មានទាំងជប៉ុន កូរ៉េ ប្រទេសដែលមានការរីកចំរើនខាងឧស្សាហកម្មប្រទេសនោះមានការបំផ្លាញបរិស្ថានច្រើនជាងគេអញ្ចឹងប្រទេសនោះត្រូវតែជួយប្រទេសក្រីក្រកុំឱ្យបំផ្លាញបរិស្ថានបន្តទៀត» ។

សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្ដីពី បរិបទថ្មីនៃទំនាក់ទំនងអាស៊ាន និង សាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងដើម្បីរឹតចំណងទំនាក់ទំនងអាស៊ាន-កូរ៉េ ក៏ដូចជាកម្ពុជា-កូរ៉េ ឱ្យកាន់តែកើនឡើងថែមទៀត និងប្រមូលនូវអ្នកសិក្សាគោលនយោបាយ អ្នករៀបចំគោលនយោបាយ និងអ្នកសិក្សាផ្សេងទៀតចែករំលែកចំណេះដឹង និងបទពិសោធន៍គ្នាទៅ វិញទៅ មក។ សន្និសីទនេះមានរយៈពេល១ថ្ងៃកន្លះដែលពិភាក្សាពីសន្ដិសុខនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ ដែលមានវាគ្មិន១២នាក់មកពីកម្ពុជា កូរ៉េ ថៃ វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ដែលមានអ្នកចូលរួមទាំងផ្ទាល់នឹងអនឡាញជាង៣០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក