ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញវិជ្ជមានថ្មី១០នាក់ទៀត និងជាសះស្បើយ២៨នាក់នៅខេត្តកំពង់ចាម

កំពង់ចាម : ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម​ បានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ (ស្រុកបាធាយ ០៦នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកព្រៃឈរ ០១នាក់ និងស្រុកកងមាស ០១នាក់) និងករណីជាសះស្បើយចំនួន២៨នាក់ ក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។​ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត​សូមប្រជាពលរដ្ឋរស់នៅភូមិចុង​ និងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឺងទី៦ ឃុំកងតាណឺង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាមអំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់នេះ។

រដ្ឋបាលខេត្ត បានបន្តថាដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន២៨នាក់ (បូកយោងចំនួន១០៥នាក់)។ អ្នកជំងឺទាំង២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម។

រដ្ឋបាលខេត្តកំពង់ចាម បន្តទៀតថាប្រសិនបើប្រជាពលរដ្ឋក្នុងស្រុកនេះមានរោគសញ្ញា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពងក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែង ដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ សូមផ្ដល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ / ០១២ ៧៣៦ ៧៥៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក