BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ១៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣៩៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៩៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៧៥៩នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៥៤ករណី៕