ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោរៀបចំពិធីខួបកំណើតជូនសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារបានរៀបចំពិធីខួបកំណើតគម្រប់ខួប៦៨ឆ្នាំមួយជូនដល់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានជូនពរដល់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិតជួបតែសេចក្ដីសុខនិងស្រលាញ់សម្ដេចតេជោឱ្យបានច្រើន។

បើទោះបីរវល់នឹងកិច្ចការប្រទេសជាតិក៏សម្ដេចតេជោ មិនភ្លេចនោះទេនូវខួបកំណើតរបស់ភរិយាសម្ដេច។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចំនួន៨សន្លឹកដែលបានបង្ហាញនូវការរៀបចំពិធីខួបកំណើតជូនសម្ដេចកត្តិព្រឹទ្ធិបណ្ឌិតដែលរៀបចំដោយសម្ដេចនិងកូនចៅជូនចំពោះសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ 

ជាមួយគ្នានោះសម្ដេចបានសរសេរថា៖ «ថ្ងៃនេះខួបកំណើតភរិយាឈានចូល៦៨ឆ្នាំ។ ជូនពរប្រពន្ធសម្លាញ់ជួបតែសេចក្តីសុខនិងស្រឡាញ់ប្តីឱ្យបានច្រើន» ។ 

ជាងនេះទៅទៀតសម្ដេចតេជោក៏បានបង្ហោះបទចម្រៀងមួយបទដើម្បីអបអរក្នុងថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដែលមានចំណងជើងថា៖ «១៥ ធ្នូ អបអរសាទរថ្ងៃកំណើតសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី» ដែលបានរំលេចពីសកម្មភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចូលរួមលើកស្ទួយសកម្មភាពមនុស្សធម៌នៅកម្ពុជាផងដែរ។ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ 

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក