ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកមានវិជ្ជមានកូវីដ-១៩ម្នាក់ មានការប៉ះពាល់ដោលផ្ទាល់និងប្រយោលជាមួយមនុស្សជាច្រើននាក់ និងទៅជិត២០ទីតាំងនៅក្រុងសៀមរាប

សៀមរាប : ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្នងការនគរបាលខេត្ដសៀមរាប បានស្រាវជ្រាវរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ដែលរស់នៅខេត្ដប៉ៃលិនធ្វើដំណើរមកខេត្តសៀមរាបដើម្បីប្រកបរបរអាជីវកម្ម។ បុគ្គលរូបនោះបានធ្វើការទំនាក់ទំនងនិងបង្កឱ្យមានការប៉ះពាល់ដោលផ្ទាល់និងប្រយោលមនុស្សជាច្រើននាក់នៅតាមទីតាំងអាជីវកម្មដ្ឋានជិត២០ទីតាំងនៅក្រុងសៀមរាបដោយឆ្លងកាត់កន្លែកលក់កង់ឡាននិងផ្ទះសំណាក់នៅក្នុងខេត្ដសៀមរាបខណ:ដែលបុរសរូបនោះមានមុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន។


នគរបាលខេត្តបានបន្តថាបុរសវិជ្ជមានឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំរស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force វិជ្ជមានថ្ងៃទី១៤-០៥-២០២១ នៅខេត្តប៉ៃលិន។​ ទីតាំងដែលបុរសនោះបានឆ្លងកាត់មានចំនួន១៧ទីតាំងនៅតាមបណ្ដាស្រុកខ្លះក្នុងខេត្ដសៀមរាប។ 

ទីតាំងទី១ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ម៉េង លាង នៅផ្សារកំពង់ក្តី ស្រុកជីក្រែង រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី២៖ ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ ជា ពិសិដ្ឋ នៅផ្សារដំដែក ស្រុកសូទ្រនិគមរយ:ពេលប្រហែល១៥នាទី។
ទីតាំងទី៣៖ ដេប៉ូលក់សំបកកង់រថយន្ត ឈ្មោះ លី រិន នៅកែងស្តុបចុងកៅស៊ូ ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី៤៖ ចូលស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុងអង្គរ នៅចំហៀងខាងលិចធនាគារABAផ្សារលើក្រុងសៀមរាប។


ទីតាំងទី៥៖ ចូលទៅហូបស៊ុបនៅជិតផ្ទះសំណាក់រួចក៏ត្រឡប់ចូលមកស្នាក់នៅផ្ទះសំណាក់វិញ។
ទី៦៖ ព្រឹកចូលញ៉ាំអាហារពេលព្រឹកនៅហាងបាយមួយកន្លែងនៅជាប់គ្នានឹងដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួក ខេត្តសៀមរាប។
ទីតាំងទី៧៖ ចូលទៅដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ឆេង ប៊ុនថឹង នៅស្រុកក្រឡាញ់ ខេត្តសៀមរាប រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី៨៖ ចូលទៅដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ធា សាំងហុក នៅស្រុកពួករយ:ពេលប្រហែល១៥នាទី។
ទីតាំងទី៩៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គីម ម៉េង នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី១០៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ គឹម ជឿន នៅផ្លូវក្រវ៉ាត់ក្រុង ក្រុងសៀមរាបរយ:ពេលប្រហែល១៥នាទី។
ទីតាំងទី១១៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ អ៊ុក សុខា នៅផ្លូវ៣០ម៉ែត្រ ក្រុងសៀមរាប រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី១២៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ណារ៉ា នៅផ្សារក្រោម ក្រុងសៀមរាបរយ:ពេលប្រហែល១៥នាទី។
ទីតាំងទី១៣៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារ៉ាត់ នៅស្តុបចុងកៅស៊ូក្រុងសៀមរាបចូលយកលុយមួយភ្លែត។
ទីតាំងទី១៥៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង នៅម្តុំស្តុបចុងកៅស៊ូ រយ:ពេលប្រហែល៣០នាទី។
ទីតាំងទី១៦៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ស៊ុន សារិន ម្តុំផ្សារស្វាយធំ ស្រុកប្រាសាទបាគង រយ:ពេលប្រហែល១៥នាទី។
ទីតាំងទី១៧៖ ចូលដេប៉ូលក់សំបកកង់រថយន្តឈ្មោះ ជាង រ៉ាត់ នៅផ្សារស្វាយលើ ស្រុកស្វាយលើ រយ:ពេលប្រហែល០៥នាទី។ រួចបន្តដំណើរទៅខេត្តព្រះវិហារតែម្តង។


របាយការណ៍បានបញ្ជាក់បន្ថែមថាទីតាំងដែលមានការពាក់ព័ន្ធច្រើនជាមួយអ្នកវិជ្ជមានរួមមាន៖ ទី១,ផ្ទះសំណាក់ វ៉ៃ ហុងអង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ២,កន្លែលក់ស៊ុបនៅក្បែរផ្ទះសំណាក់(លក់តាមចិញ្ចើមថ្នល់ ក្រោមផ្លាកប៉ាណូ)។ ៣,ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លិ រិន ម្តុំស្តុបចុងកៅស៊ូ។ ៤,ដេប៉ូលក់សំបកកង់រថយន្តឈ្មោះ លី ប៊ុនឃាង ម្តុំចុងកៅស៊ូ(ជួបរយៈពេល៣០នាទី)។ និងកន្លែងលក់បាយ នៅម្តុំផ្សារពួក ស្រុកពួកខេត្ដសៀមរាប(ជាប់កន្លែងលក់សំបកកង់រថយន្ត ធា សាំងហុក៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក