ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីរុស្ស៊ីចាត់តំណាងឱ្យនាំយកគ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនសម្ដេចតេជោ

ភ្នំពេញ៖ គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព និងលិខិតសរសើរដែលចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរពូទីន ត្រូវបានលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីលោក Nikolai Patrushev នាំយកប្រគល់ជូននាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់នៅ វិមានសន្ដិភាពនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព នេះត្រូវបានប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាផ្ដល់ជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ សម្រាប់ការចូលរួម ចំណែកដ៏សំខាន់ ក្នុងការពង្រឹង មិត្តភាពរវាងប្រជាជន រុស្ស៊ីនិងកម្ពុជា។

ក្នុងឱកាសប្រគល់និងទទួលគ្រឿងឥស្សរិយយសនេះលោក Nikolai Patrushev បានរៀបរាប់ពីចំណងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានកន្លងមក និងថាប្រទេសរុស្ស៊ីនឹងពង្រឹងការទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលរបស់កម្ពុជា និងរុស្ស៊ី តាំងពីពេលដែលរុស្ស៊ីនៅជាសហភាពសូវៀត ថាប្រទេសនេះនៅតែបន្តគាំទ្រដល់កម្ពុជាជានិច្ច។ សម្ដេចបានជំរុញដល់ប្រទេសរុស្ស៊ីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតរួមមានការបង្កើតពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្ស៊ី និងការបង្កើតក្រុមហ៊ុនជួសជុលគ្រឿងចក្រនៅកម្ពុជាផងដែរ។

គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព គឺជាគ្រឿងឥស្សរិយស របស់ រដ្ឋ នៃសហព័ន្ធរុស្ស៊ី ដែលត្រូវបានបង្កើតឡើង ដោយលោក Boris yeltsin អតីតប្រធានាធិបតីរុស្ស៊ី តាមរយៈ ក្រឹត្យលេខ៤៤២ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៩៤ ដើម្បីផ្ដល់ឱ្យ ជនជាតិរុស្សី ឬជនជាតិដទៃ ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជនរបស់ប្រទេសរុស្ស៊ី។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធរុស្ស៊ី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ រហូតមកដល់ឆ្នាំ២០២១នេះមានរយៈពេល៦៥ឆ្នាំហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក