ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្ដេចតេជោនឹងចំណាយពេលសរសេរសៀវភៅ អំពី «ជីវិតនាយករដ្ឋមន្ត្រី» ក្រោយការសម្រាកពីនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាបន្ទាប់ពីសម្ដេចសម្រាកពីនយោបាយសម្ដេចនឹងសរសេរសៀវភៅមួយក្បាលអំពីជីវិតរបស់នាយករដ្ឋមន្ត្រីដែលធ្លាប់ឆ្លងកាត់ និងមានបញ្ហាជាច្រើនដែលត្រូវបានប្រឈមក្នុងពេលដឹកនាំ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ Hyatt Regency នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះនឹងរាយរ៉ាប់ចាប់ពីដំណើរតស៊ូរបស់សម្ដេចពីកូនទាហានមួយរូប រហូតក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក៏ដូចជាបញ្ហាជាច្រើនក្នុងពេលដឹកនាំប្រទេសផងដែរ។

សម្ដេចថ្លែងថា៖ «តើរសជាតិជីវិតជានាយករដ្ឋមន្ត្រីវាយ៉ាងមិច? ហើយគ្មាននរណាសរសេរបានក្រៅពីខ្ញុំខ្លួនឯងទេ! ព្រោះមិនអាចមានអ្នកនិពន្ធណាអាចនិពន្ធជំនួសខ្ញុំបានទេ! ព្រោះនិពន្ធមកយើងកែដដែលចាំបាច់រកអ្នកនិពន្ធដដែលយើងសរសេរខ្លួនឯងតែម្ដងទៅ។ ជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម ជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យចរចាផងវ៉ៃផង ជីវិតជានាយករដ្ឋមន្ត្រីក្នុងកាលៈទេសៈសន្ដិភាព ជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យកូវីដ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះមហន្តរាយ រលំអាគារបាក់បែកក៏គួរត្រូវបានសរសេរ។ សរសេរលេងទុកឱ្យក្មេងៗជំនាន់ក្រោយគេមើលទៅ» ។

ផ្ដើមចេញពីកូនកសិករមួយរូបនៅខេត្តកំពង់ចាម នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ គឺជាអ្នកដើររាជានិយមដ៏ខ្លាំងក្លាមួយរូបដោយសម្ដេចធ្លាប់ចូលក្នុងចលនាព្រៃម៉ាគីតាមការប្រកាសរបស់សម្ដេចព្រះ នរោត្តម សីហនុ វាយផ្ដួលរំលំរបបខ្មែរសាធារណរដ្ឋ ទោះជាយ៉ាងណាដោយមើលឃើញការកាប់សម្លាប់ពលរដ្ឋខ្មែរដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម សម្ដេចបានសម្រេចចិត្តជាលើកទីពីរនាំកម្លាំងវាយផ្ដួលរបបប៉ុល ពត ដែលនាំឱ្យកម្ពុជាទទួលបានសន្ដិភាពដូចសព្វថ្ងៃ។

សម្ដេចតេជោ ហ៊ុន សែន កាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។ ខ្សែជីវិតរបស់សម្ដេចក៏ត្រូវបានចាប់ផ្ដើមផលិតជារឿងផងដែរដែលមានចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលរំពឹងថានឹងបញ្ចប់និងកាត់តរួចនៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក