ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ប្រកាសពីវិធីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីដំណោះស្រាយ៣ចំណុចដើម្បីស្វែងរកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង គឺការអនុវត្តន៍នូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅ សមុទ្រចិនខាងត្បូង ការសម្របសម្រួលចរចាស្វែងរកបញ្ហារវាងអាស៊ាន-ចិន និងធ្វើឱ្យសម្រេចនូវក្រមសីលធម៌សមុទ្រចិនខាងត្បូងឱ្យបាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ Hyatt Regency នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងខិតខំជាមួយសមាជិកអាស៊ានដទៃទៀតដើម្បីចរចារជាមួយប្រទេសចិនដើម្បីរកដំណោះស្រាយសម្រាប់តំបន់និងប្រទេសទាំងពីរ។ សម្ដេចលើកឡើងបន្ថែមថា ការចរចាររកដំណោះស្រាយសមុទ្រដ៏ធំមិនគួរធ្វើត្រឹមតែ៣ម៉ោងដូចការប្រជុំដែលអាស៊ានធ្លាប់ធ្វើនោះទេ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «យើងជាអាស៊ានត្រូវខិតខំរួមជាមួយចិនដើម្បីពន្លឿនការចរចា តាមយោបល់ខ្ញុំគួរតែវិចបាយស៊ីចរចាតែម្ដង! អាចថាអាស៊ានទៅប្រទេសចិនកន្លះខែអីអញ្ចឹងវិចបាយស៊ីហ្មង កុំជួបគ្នាម្ដង៣ម៉ោងរួចហើយអត់ជួបគ្នា៥ខែ។ ហើយបើថាគ្មានកន្លែងទេកម្ពុជាសុំយក Hyatt នេះធ្វើកន្លែងចរចារហ្មង។ ឱ្យដេកសណ្ឋាគារផ្កាយ៥ហើយកម្ពុជាប៉ាវហ្មង ពិតមែនថាយើងក្រតែយើងថ្លើមធំណាស់ដើម្បីជួយដោះស្រាយមិត្តភ័ក្រហើយកុំឱ្យបញ្ហាសមុទ្រចិនខាងត្បូងក្លាយជាដុំថ្មក្ដៅ ឱ្យត្រឹមតែដំឡូងក្ដៅល្អជាង» ។

ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោបានប្រាប់ទៅអន្តរជាតិកុំឱ្យបន្ទោសកម្ពុជាឱ្យសោះប្រសិនមិនអាចរកដំណោះស្រាយចេញ ព្រោះបញ្ហាសមុទ្រចិនខាងត្បូងនេះគ្មានប្រទេសជាប្រធានអាស៊ានណាមួយអាចដោះស្រាយចេញនៅឡើយទេរហូតមកដល់ពេលនេះ តែក៏កុំមើលងាយកម្ពុជាផងដែរដោយសម្ដេចប្រាប់ឱ្យចាំមើលការអនុវត្តរបស់កម្ពុជាជាមុនសិន។

សម្ដេចក៏បានទម្លាយពីការមិនអាចសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមអាស៊ានលើសមុទ្រចិនកាលពីឆ្នាំ២០១២ ដោយសារពេលនោះ មានការបង្ខំប្រទេសកម្ពុជាឱ្យចេញសេចក្ដីថ្លែងការណ៍ទទួលស្គាល់ទឹកដីក្នុងដែនសមុទ្រចិនជារបស់ប្រទេសណាមួយតាមការចង់បានរបស់ពួកគេ ដែលសម្ដេចថាជាការដែលមិនអាចធ្វើបាននោះទេ។

សម្ដេចតេជោបញ្ជាក់ថា៖ «ស្គាល់ធាតុពិតនៃបញ្ហាឆ្នាំ២០១២ ដែលចេញសេចក្ដីថ្លែងការណ៍មិនបាន ថាអ្វីដែលនៅពីក្រោយ? គឺចាប់បង្ខំឱ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្ដី ឱ្យប្រធានអាស៊ានកាត់សេចក្ដីថាកោះនេះជារបស់ប្រទេសនេះ ដែនសមុទ្រនេះជារបស់ប្រទេសនេះ។ តើប្រធានអាស៊ានមានសិទ្ធិធ្វើទេ? សុំជូនទៅអ្នកវិភាគ អ្នកសរសេរអត្ថបទនយោបាយនៅកាសែតធំៗ អ្នកអត់បានដឹងថាមានអ្វីកើតឡើងនៅពេលនោះទេ។ មិនមែនកម្ពុជាការពារចិនទេ តែមកពីប្រទេសដែលដណ្ដើមអធិបតេយ្យលើសមុទ្រចិនខាងត្បូងទាមទារឱ្យប្រធានអាស៊ានចេញសេចក្ដីប្រកាសទទួលស្គាល់កោះជារបស់ប្រទេសនេះ ដែនសមុទ្រនេះជារបស់ប្រទេសនេះខ្ញុំសុំបញ្ជាក់ជូនឱ្យហើយ» ។

ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ផ្ដើមសាងសង់ប្រជុំកោះ Spartly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន៥ដែលរួមមាន ភីលីពីន ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេសដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក