ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ៖ បញ្ហាមីយ៉ាន់ម៉ាសូមកុំរំខានខ្ញុំ ទុកពេលវេលាឱ្យខ្ញុំធ្វើ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីពីជំហរក្នុងការធ្វើដំណើរទៅ កាន់ប្រទេសមីយ៉ាន់ម៉ានៅ ថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខ ធ្វើការចរចារជាមួយមេដឹកនាំយោធាភូមាលោក មីន អ៊ុនឡាំង ដើម្បីជួយសម្របសម្រួលឱ្យប្រទេសនេះត្រលប់រកភាពប្រសើរឡើងវិញ។ សម្ដេចបានប្រាប់ទៅអ្នកជំទាស់នឹងការសម្រេចរបស់សម្ដេចដែលទៅ មីយ៉ានម៉ានៅ ខែក្រោយថា សូមកុំរំខានសម្ដេចទុកពេលឱ្យសម្ដេចធ្វើកិច្ចការនេះសិន។

ថ្លែងក្នុងការពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ Hyatt Regency ភ្នំពេញ នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាការទៅ ស្វែងរកការចរចារជាមួយមេដឹកនាំយោធាភូមានៅ ខែក្រោយ គឺជាអនុវត្តតាមអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត និងថាដំណោះស្រាយសម្រាប់មីយ៉ាន់ម៉ាគឺមានតែជួបជាមួយមេដឹកនាំប្រទេសនេះផ្ទាល់នោះទេដើម្បីកំណត់ពីប្រភពបញ្ហា និងរកវិធីដោះស្រាយ។

សម្ដេចតេជោបានលើកឡើងថា៖ «ការជួបផ្ទាល់ជាមួយមេដឹកនាំនៅមីយ៉ាន់ម៉ាគឺវាសំខាន់ណាស់សម្រាប់ខ្ញុំ! សូមកុំរំខានខ្ញុំទុកពេលវេលាឱ្យខ្ញុំធ្វើ។ ខ្ញុំមិនមែនចង់ធ្វើគ្រូអស់លោកអ្នកទេក៏ប៉ុន្ដែអស់លោកអ្នកគួរកុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ។ តើខ្ញុំសុំប៉ុហ្នឹងបានទេ?»

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថាបើទោះបីធ្លាប់ឆ្លងកាត់ការធ្វើសង្គ្រាមជាច្រើន តែសម្ដេចថាបទពិសោធន៍នៃការចរចាររបស់សម្ដេចច្រើនជាងពេលវេលាដែលសម្ដេចធ្វើសង្គ្រាមទៅទៀត។ ហើយការចរចារដែលមានប្រសិទ្ធភាពបំផុតគឺការចចារនៅ ក្រៅ ឆាក។

សម្ដេចបានប្រកាសតែងតាំងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់ សុខុន ជាបេសកជនពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការស្វែងរកដំណោះស្រាយតាមការចរចារសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដោយមានលោក ចម ប្រសិទ្ធ ជាជំនួយការ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ បានលើកឡើងបន្ថែមថាការយកមីយ៉ាន់ម៉ាចូលអាស៊ានឡើងវិញគឺជាការងារដែលចាំបាច់ក្នុងការរក្សានូវស្មារតីនៃអង្គការតំបន់មួយនេះ។

សម្ដេចតេជោបានថ្លែងថា៖ «យើងនឹងខិតខំធ្វើឱ្យសភាពការនៅមីយ៉ាន់ម៉ាបានធូរស្រាល កុងសង់ស៊ីស៥ចំនុចជាចំណុចស្នូលនៃអាស៊ាន។ អាស៊ាន៩មិនអាចហៅ ថាកុងសង់ស៊ីសទេ យើងអាចហៅ បានតែខុសនឹងធម្មនុញ្ញអាស៊ាន យើងត្រូវស្ដារឡើងវិញ» ។

ប្រទេសកម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ាននៅ ថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ ដែលជាលើកទី៣ហើយបន្ទាប់កម្ពុជាបានចូលជាសមាជិកសមាគមប្រជាជាតិមួយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក