
កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួន ជាង៩៩ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ព បានចំនួន ៩៩៣ ៦២៨នាក់។
ដោយឡែកសម្រាប់បងប្អូនរស់នៅតំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៦៩៤ ២១៣នាក់។
ខាងក្រោមនេះជាតារាងបញ្ជីបូកសរុប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ៖