BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣៩០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៩៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៧៤៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៥៣ករណី៕