ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តព្រះសីហនុឱ្យម្ចាស់គម្រោងមួយកន្លែងពិភាក្សាជាមួយផ្នែកពាក់ព័ន្ធដើម្បីរៀបចំបង្កើតជាតំបន់អេកូទេសចរណ៍

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គូច ចំរើន បានជំរុញដល់ម្ចាស់សំណើបង្កើតកំពង់ផែអេកូទេសចរណ៍មួយកន្លែងនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ផែទូកទេសចរណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិឱ្យនៅ កម្រិតទាបបំផុត មុននឹងបើកជាតំបន់អេកូទេសចរណ៍បាន។

លោក គួច ចំរើន ថ្លែងបែបនេះក្នុងពេលដែលលោកដឹកនាំក្រុមការងារចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិភូមិត្រពាំងគា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបានគាំទ្រលើគម្រោងសាងសង់កំពង់ផែនេះ ដោយថានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារនិងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។

លោកក៏បានបន្ថែមថា៖ «ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ និងផ្តល់ការងារជូនកូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍បានមួយចំនួន ជាពិសេសសហគមន៍មូលដ្ឋានអាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍ ព្រមទាំងអាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅតាមដងព្រែកបានផងដែរ»។

តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែងមានស្ថានភាពទីតាំងដីនៅតំបន់នេះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ចំណែកឯម្ចាស់សំណើបានអះអាងថានឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។ ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។

ផ្អែកទៅតាមរបាយការណ៍របស់ក្រុមការងារជំនាញបានបញ្ជាក់ថា ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ដោយឡែកអាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក