
គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩លើពិភពលោកកើនរហូតដល់ចំនួន ៦៣០,៦២៦នាក់
ពិភពលោក ៖ គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងរហូតដល់ចំនួន ៦៣០,៦២៦នាក់, អ្នកស្លាប់កើនឡើងចំនួន ១១,៧២៧នាក់, ប៉ុន្តែអ្នកបានទទួលការព្យាបាលជាសះស្បើយមានចំនួន ១,០៤៦,៩៤២នាក់។ ចំនួននេះគិតធៀបជាមួយចំនួនកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
ដោយឡែក មនុស្សនៅលើពិភពលោកសរុបចំនួន ១៦៣,២៥៨,៩៥៣នាក់បានឆ្លងវិរ៉ុសកូវីដ-១៩, អ្នកស្លាប់កើនឡើងសរុបចំនួន ៣,៣៧៣,៨១៣នាក់, អ្នកជាសះស្បើយពីវីរុសកូវីដ-១៩សរុបចំនួន ១៤១,៥៩៥,៣១៣នាក់, អ្នកកំពុងសម្រាកព្យាលបាលសរុបនៅលើពិភពលោកមានចំនួន ២១,៦៦៣,៦៤០នាក់។
នេះបើយោងតាមស្រង់ទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២១:០០។
សូមចុចលីងនេះ https://www.worldometers.info/coronavirus/