ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់ ទៀតប្រគល់អោយអាជ្ញាធរកម្ពុជាវិញ

បាត់ដំបង៖ ពលករខ្មែរជាង ១០០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអូរអន្លក់ នៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

មេបញ្ជាការនគរបាលវវ:ការពារព្រំដែនលេខ ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានអោយដឹងថា ពលករខ្មែរដែលត្រូវបានថៃបញ្ជូនមកអោយអាជ្ញាធរភាគីកម្ពុជាវិញនាព្រឹកនេះមានចំនួនសរុប ១៣៨នាក់ ក្នុងនោះស្រី ៥៨នាក់ និងក្មេងចំនួន២៩នាក់ ពួកគេត្រូវបានធ្វើតេស្ត រកជំងឺកូវីដ-១៩ និងបង្ហាញលទ្ធផលអវិជ្ជមានទាំងអស់។ លោកបានបន្ថែមថា ក្នុងចំណោមអ្នកទាំងអស់នោះមាន៣១នាក់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ក្នុងស្រុកសំពៅលូន។

ចំពោះអ្នកដែលមានកាតវ៉ាក់សាំង និងធ្វើតេស្ត រកកូវីដ-១៩ បង្ហាញលទ្ធផលអវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក