ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅ មីយ៉ានម៉ាគឺដើម្បីត្រួសត្រាយផ្លូវឱ្យមានដំណោះស្រាយសម្រាប់ប្រទេសនេះ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន បកស្រាយប្រាប់ក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) និងអាស៊ានថាការទៅ ធ្វើដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅ មីយ៉ានម៉ានៅ ខែមករាខាងមុខ គឺដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅ រកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដើម្បីឈានដល់ការរកដំណោះស្រាយរួមមួយសម្រាប់មីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន បានថ្លែងក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស កាលពីថ្ងៃទី១២ ខែធ្នូថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ កម្ពុជាបានកំណត់យកមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោកបានបញ្ជាក់ថា បញ្ហាប្រទេសមីយ៉ានម៉ាក៏ត្រូវបានដាក់ជាអទិភាពសំខាន់ក្នុងពេលដែលកម្ពុជាដឹកនាំអាស៊ានផងដែរ។

លោកបានលើកឡើងថា៖ «ចំពោះការបង្កើតឱ្យមានដំណើរការប្រកបដោយសន្ដិវិធីក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលគួរតែជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា និងដឹកនាំដោយមីយ៉ាន់ម៉ា» ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីគម្រោងទៅបំពេញទស្សកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាពនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដើម្បីបញ្ចប់អំពើហិង្សា និងពន្លឿនជំនួយមនុស្សធម៌ទៅកាន់ប្រទេសនេះ។

ឩបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ថា៖ «របៀបវារៈ កំពូលរបស់កម្ពុជា គឺបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងទំនុកចិត្តផ្នែកនយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះរួមគ្នាមួយ លើដំណើរការឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា និងទទួលបាននូវការឯកភាពគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ សម្រាប់ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ទៅដល់អ្នកដែលខ្វះខាតបំផុត» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ាននៅ ថ្ងៃទី១ មករា ឆ្នាំ២០២២ខាងមុខ។ ខណៈ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចនឹងទៅ ប្រទេសមីយ៉ានម៉ានៅ ថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ផងដែរ។

សម្ដេចប្ដេជ្ញាថា សម្ដេចនឹងនាំយកស្មារតីអាស៊ានមកវិញ ដោយព្យាយាមយកប្រទេសមីយ៉ានម៉ាមកចូលក្នុងកិច្ចប្រជុំអាស៊ានវិញតាមស្មារតីនៃធម្មនុញ្ញសមាគមប្រជាជាតិនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក